ក្រុមគ្រូពេទ្យនិងក្រុមការងារស្រុកមង្គលបុរីនៅតែបន្តរកឃើញជាបន្តអ្នកវិជ្ជមានកូវីត១៩នៅពេលអាជីវករមកយកសំណាក តេស្ដ៍រហ័សដើម្បីរកមេរោគកូវីត១៩ ក្រោយការបិទខ្ទប់ផ្សារមង្គលបូរីនៅឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាុយមានជ័យដោយសារផ្ទុះមេរោគ ជម្ងឺកូវីដ១៩ ។ ឃើញដូច្នោះ អាជីវករមួយចំនួនបានបុកទៅកកកុញផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉ាវ នៅជិតខាងគ្នាបាន១ថ្ងៃ។ ទីបំផុតនៅព្រឹកថ្ងៃទី៨ខែកក្កដា ម្ចាស់ផ្សារផ្ឫល់តែម្តងសុំការអន្តរាគមន៍ផងដែរពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីបិទខ្ទប់ផ្សារនោះដែរ ព្រោះវាមានហានីយភ័យខ្ពស់នឹងផ្ទុះមេរោគកូវីដ១៩ដែរ ។ ប៉ុន្តែ គេសង្កេតឃើញអាជីវករ ពិសេសអ្នកលក់ម្ហូបអាហារ និងរបស់ប្រើប្រាសបាននាំទៅលក់ដូររាយប៉ាយនៅខាងក្រៅរោងផ្សារ ឬតាមចិញ្ចើមផ្លូវ។
លោកពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរីប្រាប់នាថ្ងៃទី៩ ខែកក្កដាថា៖ ករណីនេះ ម្ចាស់ផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉ាវ គាត់ក៏បារម្ភខ្លាំងដូចអាជ្ញាធរមានសមត្ថកិច្ចដែរពីលទ្ធភាពនៃការឆ្លងរីករាលដាលជមកងឺកូវីដ ១៩ ហើយក៏សុំបិទខ្ទប់តែម្តងទៅ ។
នោះមកពីគាត់ យល់ថា ផ្សារមង្គលបូរីដែលជាផ្សារធំជាងគេបង្អស់នៅទីរួមស្រុក មានមនុស្សច្រើនអ៊ូរអរ ទើបផ្ទុះនូវជម្ងឺកូវីដ១៩ ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យជួរមុខនៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្រោយបិទខ្ទប់ផ្សារមង្គលបូរីនៅស្រុកមង្គលបូរី ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងដែរថា៖ អាជីវករលក់ដូរ នៅផ្សារមង្គលបូរី ត្រូវបានរកឃើញអ្នកផ្ទុក COVID ចំនូនជាង៣០នាក់នាក់ ។ហើយចេះតែបន្តរកឃើញបន្ថែមទៀត. ។ ហើយអាជ្ញាធរស្រុកបន្តអំពាវនាវអោយអ្នកប៉ះពាល់ផ្ទាល់នឹងអ្នកជម្ងឺត្រូវតែចេញមកផ្តល់សំណាករកមេរោគកូវីដ១៩ ។
ក្នុងនោះ ទីតាំងយកសំណាកបានប្តូរពីនៅវត្តឬស្សីក្រោក ទៅនៅរួមជាមួយនឹងកន្លែងយកសំណាកនៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីតែម្តង៕ដោយ៖ឃិន គន្ធា





































