ឧត្តមសេនីយ៍ត្រី ញូង ធី ចុះប្រជុំពិភាក្សានិងត្រួតពិនិត្យការងារប្រឡងប្រណាំងចិញ្ចឹមសត្វផ្នែកសឹករងក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ ផ្នែកសឹករងក្រុងស្ទឹងសែន បន្ទាប់ពីធ្វើការវាយតំលៃ ក្នុងការងារប្រឡងប្រណាំងទាំង៥ខ្លឹមសារ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមផ្នែកសឹករង ស្រុកក្រុងទាំង៩ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ក្នុងការងារបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ និងការគ្រប់គ្រងកងកម្លាំង គ្រប់គ្រងអាវុធជាតិផ្ទុះ និងសម្ភរៈមធ្យោបាយ និងជួយដោះស្រាយជីវភាពទ័ព។
លោកឧត្តមសេនីយ៍ត្រី.ញូង ធី មេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការង ប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សាអចិន្ត្រៃប្រឡងប្រណាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញសំណេះសំណាល ផ្តល់នូវដំបូន្មានល្អៗ និងលើកទឹកចិត្តដល់កងកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន ឲ្យមានការយកចិត្តទុកដាក់និងខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាព ជីវភាពរបស់កងទ័ព នៅព្រឹកថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានបញ្ជា្កក់ពី លទ្ធផលដែលអនុវត្តបាន គឺកម្លាំងសរុប២៣នាក់ ដំណាំរួមផ្សំមានក្រូវឆ្មា .ខ្មុរ. ពុទ្រាផ្អែម.ឬស្សីផ្អែម. ល្ហុង. ដែលជាដំណាំយូរអង្វែង និងដំណាំហូបចុកប្រចាំថ្ងៃមាន ស្ពៃ.ត្រកួន.ត្រប.សណ្តែកគួរ. ជីគ្រប់មុខ ចំណែកការងារចិញ្ចឹមសត្វ មាន់ ទា ក្ងានសរុបជិត៤០០ក្បាល ក្នុងនោះមានត្រីឆ្ពិនជាង១ម៉ឺនក្បាល សត្វគោ ក្នុងនោះអនុវត្តតាម ការណែនាំចង្អុលបង្ហាញ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចលទ្ធផលបានជោគជ័យ។
បញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានឲ្យដឹងថាផ្នែកសឹករងក្រុងស្ទឹងសែន បានចិញ្ចឹមសត្វគោចំនួន១៥ ក្បាល ចំពោះសត្វគោទាំងនេះ ចិញ្ចឹមសម្រាប់ចែកជូនដល់យោធិន ដែលបានចូលនិវត្តន៍ ចំពោះតែមន្រ្តីនៃផ្នែកសឹករងក្រុងស្ទឹងសែន និងទទួលបានគោមួយក្បាល សម្រាប់យកទៅចិញ្ចឹមបន្ទាប់ពីបានទៅរស់នៅប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី.ញូង ធី បន្ទាប់ពីបានចុះពិនិត្យ សកម្មភាពការងារបង្ករបង្កើនផល ដំាដំណាំបន្លែបង្កា ចិញ្ចឹមសត្វរបស់ផ្នែកសឹករងក្រុងស្ទឹងសែន ក៏បានកោតសរសើរលោកមេបញ្ជាការ និងមន្រ្តីក្រោមឳវាទ ដែលបានខិតខំប្រឹងប្រែង អនុវត្តតាមខ្លឹមសារទាំង៥ ដែលថ្នាក់លើបានដាក់ចុះ រហូរទទួលលទ្ធផលការងារល្អប្រសើរ និងជាគំរូដល់ផ្នែកសឹករងដ៏ទៃទៀត ក្នុងការដាំដំណាំចិញ្ចឹមសត្វដើម្បីដោះស្រាយ ជីវភាពកងទ័ពនៅក្នុងបន្ទាយ ក៏ដូចជាការកាត់បន្ថយការចំណាយផងដែរ។
ដោយ ប៊ុន រដ្ឋា