ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទ បាន ចូលរួម ចែកកូនឈើ ចំនួន ៣៦០០ ដើម ទៅឱ្យអាជ្ញាធរ ខណ្ឌចំនួន១២ មន្ទីរ២៤ និងសាលារៀនប្រជាពលរដ្ឋ យកទៅដាំំលំអរសោភ័ណភាពរាជធានីភ្នំពេញ មានបរិស្ថានធម្មជាតិ និងដើម្បីចូលរួម
អបអរសាទរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៤ ក្នុងគោលបំណង ដង្ហែតាមព្រះរាជសកម្មភាពដ៏វិសេសថ្លៃថ្លា របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ នៃយើង ដែលជានិច្ច កាលព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ ស្រឡាញ់ធម្មជាតិ និងឈ្វេងយល់ពីសារៈ ប្រយោជន៏ នៃព្រៃឈើ ចំពោះជីវិត មនុស្ស សត្វ ។
ក្នុងពិធីចែកកូនឈើចំនួន៣៦០០ដើម ជូនដល់ អាជ្ញាធរ ខណ្ឌ សង្កាត់ មន្ទីរ និងប្រជា ពលរដ្ឋ នៅឯបរិវេណវិទ្យាល័យច្បារអំពៅ ស្ថិតក្នុងសង្កាត់ និរោធ៌ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៤ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដោយមើលឃើញច្បាស់ពីតម្លៃព្រៃឈើរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់ ជំ រុញឱ្យមានការថែរក្សា ការពារ និងអភិរក្ស សម្បត្ដិព្រៃឈើជាតិឲ្យបានគង់វង្ស ធានាឲ្យប្រើ ប្រាស់ ធនធាននេះ ប្រកបដោយនិរន្ដរភាព សំរាប់ប្រជាពលរដ្ឋយើងទាំងអស់នាពេល បច្ចុប្បន្ន និងទៅអនាគត់ ។ ដោយហេតុនេះហើយទើបអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយ និងរដ្ឋបាលព្រៃឈើ បាននាំយកកូនឈើ ចំនួន៥ប្រភេទ សរុបចំនួ៣៦០០ដើម យកមក ចែកឲ្យអាជ្ញាធរ ខណ្ឌ មន្ទីរ សាលារៀន វត្ដអារាម យកទៅដាំ ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៤ ដង្ហែតាមព្រះរាជសកម្មភាពដ៏វិសេសថ្លៃថ្លា របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ នៃយើង ដែលជានិច្ច កាលព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ ស្រឡាញ់ធម្មជាតិ និងឈ្វេងយល់ពីសារៈ ប្រ យោជន៏ នៃព្រៃឈើ ចំពោះជីវិត មនុស្ស សត្វ ។ មិនតែប៉ុណ្ណោះក៏ដើម្បី ប្រែក្លាយទីប្រជុំជននៃរាជធានីភ្នំពេញមានបរិស្ថានធម្មជាតិសំបូរបែប ដែលស័ក្កសម រាជធានីភ្នំពេញជាបេះ ដូង និងជាមជ្ឈមណ្ឌលទេសចរណ៍ មណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ។ ព្រៃឈើក៏ បានចូលរួមចំណែកក្នុងការលើកកំពស់សោភណ័ភាពទីក្រុងឲ្យមានភាពស្រស់បំព្រង ដ៏សែន មនោរម្យ និងទាក់ទាញចំណាប់អារម្មណ៏ពីសំណាក់ភ្ញៀវទេសចរណ៏ជាតិ និងអន្ដរជាតិ ថែមទៀមតផង ។
ក្នុងឱកាសនេះលោកប៉ា សុជាតិវង្ស ក៏បានរំលឹងឡើងអំពី ប្រវត្ដនៃពិធីបុណ្យរុក្ខទិវា នេះដែរថា៖ ប្រវត្ដនៃពិធីបុណ្យរុក្ខទិវាគឺបានកើតឡើងក្នុងប្រទេសកម្ពុជា យើងតាំងពី សមយ័សង្គមរាស្ដ្រនិយម នាទសវត្សទី៥០ ក្រោមព្រះរាជតំរិះរបស់អតីតព្រះមហាក្សត្រ ព្រះបិតា ជាតិ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដិ ដែលព្រះអង្គតែង តែបាន យាងចូលរួមជាមួយប្រជានុរាស្ដ្រ ជាកូន ចៅ របស់ព្រះអង្គ ក្នុងព្រះរាជពិធីដាំដើម ឈើ ជារៀង រាលឆ្នាំប្រកបដោយទឹកព្រះទយ័ស្រឡាញ់ចំពោះធម្មជាតិព្រៃឈើ ៕







































