រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យោតាមលទ្ធផល នៃការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយ ៧នាក់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ គិតមកដល់ថ្ងៃទី៩កក្ដានេះ ខេត្តព្រះវិហារ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ សរុប ២០៨នាក់ ស្រី ៨១នាក់ កុមារី ២០នាក់ ជាសះស្បើយ ៧១នាក់ ស្រី ២៣នាក់ កុមារី ៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន ១៣៧នាក់ ស្រី ៥៨នាក់ និងកុមារី ១១នាក់ ៕

ហាស




































