ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​

0

​ភ្នំពេញ​៖​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ពី​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​២​នាក់​រងរបួស​យ៉ាង​ធ្ងន់​និង​បុរស​២​នាក់​ទៀត​រងរបួស​ស្រាល កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​K5​កែង​និង​ផ្លូវ​បត់​ចូល​បុរី​បៃតង់ ស្ថិត​

ក្រុម​១៤​ឃុំ​ទួល​សង្កែរ សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឫ​រស្សី​កែវ​។​

​    ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​សេរី​២០០៧​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1R3678  បើកបរ​ដោយ​បុរស​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​K5​ពី​កើត​ទៅ​លិច​ក្នុងស្ថានភាព​ស្រវឹង ជិះ​យ៉ាង​លឿន​ហើយ​រ៉េ​ចង្កូត​ពេញ​ផ្លូវ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​រ៉េ​ចង្កូត​ទៅបុក​ជាមួយ​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​សេរី​២០០៩​មួយ​គ្រឿង​ពណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1E6063​បើកបរ​ដោយ​បុរស​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​k5​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ភាគី​ទាំងសង់ខាង​រង​ការ​ខូច​ខា​ច​យ៉ាងខ្លាំង ហើយ​បុរស​អ្នកបើក​ម៉ូតូ​ភាគី​ទាំងសង់ខាង​រងរបួស​យ៉ាង​ធ្ងន់​ដេក​ក្នុងផ្លុក​ឈាម​នៅ​កណ្ដាល​ផ្លូវឯ​អ្នក​រួម​ដំណើរ​ជាមួយ​ភាគី​ទាំងសង់ខាង​រងរបួស​ស្រាល​។​ភ្លាមៗ​នោះ​បុរស​អ្នករួមដំណើរ​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០០៩​បាន​call​ហៅ​បងប្អូន​មក ប្រហែលជា​១៥​នាទី​បងប្អូន​របស់​គាត់​បាន​មក​ដោយ​ហើយ​បាន​យក​បុរស​អ្នកបើក​ម៉ូតូ​នោះ​ដាក់​រ៉ឺ​កម៉ក់​កង់​៣​យក​ទៅ​សង់​គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង រីឯ​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០០៧​នៅ​ដេក​ក្នុងផ្លុក​ឈាម​ប្រហែល​១​ម៉ោង​ទើប​រថយន្ដ​សាមុយ​មក​ទទួលយក​ទៅ​សង់​គ្រោះ​នៅ​មន្ទីរពេទ្យ​និង​អ្នក​រួម​ដំណើរ​ជាមួយ​ក្នុង​ហេតុ​ការណ៏​នោះ​ក៏​រត់គិចខ្លួន​បាត់ស្រមោ​ល​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​ការវាស់វែង​នៅ​កន្លែង​កើយ​ហេតុ​និង​រក្សា​ទុក​ម៉ូតូ​ទាំងពី​គ្រឿង​នៅ​ស្នង់ការដ្ឋាន​ចរាចរណ៏ជើងគោ​ករា​ជ​ធានី​ភ្នំពេញ រងចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ​។​

1