កែប៖អាជ្ញធរខេត្តកែបក្នុងនោះមាននគរបាលស្រុកដំណាក់ចង្អើរផងរួមជាមួយមន្ត្រីធម្មការ និងសាសនាខេត្តកែបមានគម្រោងចាប់ផ្សឹក ព្រះតេជ្ជគុណព្រះនាម ម៉ៅសើយ មានព្រះជន្ន33 វស្សាជាចៅអធិការ វត្តភ្នំលាវនិងជា អនុគន់ស្រុកដំណាក់ចង្អើរខេត្តកែប។
ដោយឃើញមានអាជ្ញាធរ មកច្រើនប្រជា ពលរដ្ឋ ដែលជាចំណុះជើងវត្ត ភ្នំលាវឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានចេញមុខមកគាំទ្រច្រើន រយនាក់នគរបាលក៍បានដកថយទៅវិញ លោកឧត្តមសេនីយ៍ត្រីសែស ញ៉ន ស្នងការរងទទួលផែន ផ្នែកព្រម្មាទណ្ឌ នគរបាលខេត្តកែប បានប្រាប់ទៅ ប្រជាពលរដ្ឋថា អោយត្រឡប់ទៅផ្ទះវិញទៅដោយមន្ត្រី ធម្មការខេត្តមិនបានមកទេ៕
លោក កោះ ហ៊ាង ជាគណះកម្មាការ កសា ង វត្តភ្នំលាវ បាននិយាយប្រាប់អោយដឹងថានេះ ជាការមូលបង្កាច់ទេ ស្ត្រីមេម៉ាយកូនមួយ នៅភូមិភ្នំលាវថា ព្រះតេជ្ជគុណម៉ៅ សើយ លួចមានស្នេហា និងនាង ទើបមានរឿងរ៉ាវបែបនេះ ពាក្យចាស់លោកពោលថា ស្រីប្រកាន់ ប្រុសប្រកែកនោះ។
លោក កោះ ហ៊ាន និយាយបន្តថា បើនាងនោះក្លាហាន ចេញមុខមកព្រោះ ពុទ្ធបរិសត័ជាង3រយនាក់ កំពង់ចង់ស្គាល់មុខអ្នកបោកព្រះសង្ឍ។
មហាជនមួយចំនួន កំពុងតែឆ្ងល់យ៉ាងខ្លាំង រឿងព្រះចៅអធិការ រងការចោទ ប្រកាន់ ពីស្ត្រីម្នាក់ថាលួចលាក់មានស្នេហាជាមួយនឹងគ្នា ទើបតែបែកធ្លាយផ្អើល ពុទ្ធបរិស័ទ ចំណុះជើងវត្ត និងអាជ្ញាធរខេត្តកែប។





































