ឯកឧត្តម អ៊ុន ចាន់ដា ៖ ក្នុងបរិបទកូវីដ-១៩ ពលរដ្ឋក្រីក្រនៅខេត្តកំពង់ចាម ទទួលបានសាច់ប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ជាង២១លានដុល្លា

កំពង់ចាម : ក្នងឱកាស នាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ ខ្វះខាត និង នៅតំបន់បិទខ្ទប់ សរុប ២៥០គ្រួសារ នៅស្រុកស្ទឹងត្រង់ នាព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង ថា ខណៈ ពេល ដែល ជំងឺ កូវីដ -១៩ កំពុង តែ មានការឆ្លង រីករាល ដាល ពី មនុស្ស ម្នាក់ ទៅ មនុស្ស ម្នាក់ ចេះតែ មាន ការកេីនឡេីង រហូត ធ្វើ ឲ្យ ស្លាប់ បាត់បង់ដល់ អាយុ ជីវិត មនុស្ស ដែល ប្រការ នេះ អង្រួន ឲ្យ បងប្អូន ប្រជាពលរដ្ឋ យើង ចេះមាន ការ ភ័យខ្លាច ទន្ទឹម នឹង ការ ភ័យខ្លាច នេះ សូម ឲ្យ បងប្អូន ចូលរួម ចេះការពារ ខ្លួនកុំ ឲ្យ ឆ្លងជំងឺ នេះ ព្រោះ បេី ជំងឺ ផ្លងនេះកេីតឡេីង ហេីយនោះ គឺទី១ បណ្តាល ឲ្យ ខូច សុខភាព រហូត ឈាន ដល់ ស្លាប់ បាត់អាយុបង់ ជីវិត ទឺ២ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ ប្រចាំថ្ងៃ និង ធ្វើ ឲ្យ គ្រួសារ និមួយៗ ធ្លាក់ ក្នុង បន្ទាត់ ក្រីក្រ ទៀត ផង ។ ដែល ប្រការ នេះ រាជរដ្ឋាភិបាល បាន គិតគូរ ដល់ ទុក្ខ លំបាក របស់ បងប្អូន ហើយ បាន បង្កើត នូវ គោលនយោបាយ គាំពារ សង្គម ដេីម្បី ឧបត្ថម្ភ កញ្ចប់ ថវិកា ជូន ប្រជាពលរដ្ឋ ដែល មុន ពេល ផ្ទុះ នូវ ជំងឺ កូវីដ -១៩ មានតែជាង៣៥០០០គ្រួសារ ទេ ប៉ុន្ដែ នៅ ពេល ដែល ព្រឹត្តិការណ៍ ២០កុម្ភៈ ផ្ទុះ ឡេីង ធ្វើ ឲ្យ ជីវភាព ពលរដ្ឋ យើង ដែល ងាកផុតទៅហើយ នោះ បានធ្លាក់ ក្នុង សភាព ក្រីក្រ វិញ។ ដែល បច្ចុប្បន្ន ខេត្តកំពង់ចាម មាន ពលរដ្ឋ ជាង ៤៧៥០០គ្រួសារ ធ្លាក់ ក្នុង បន្ទាត់ ក្រីក្រ ហើយ ទទួល បាន សាច់ ប្រាក់ ឧបត្ថម្ភ ប្រចាំខែ ពី រាជរដ្ឋាភិបាល ប្រមាណ ជាង ២១លាន ដុល្លារ អាមេរិក ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា បន្ទាប់ ពី សម្តេច តេជោ ហ៊ុន សែន បាន ផ្ដល់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ចំនួន ៥ ក្រុង -ស្រុក ដែល បច្ចុប្បន្ន ក្រុម គ្រូពេទ្យ បាន បើក យុទ្ធនាការ ចាក់ ជូន ពលរដ្ឋ ជាង ៣០ ម៉ឺន នាក់ ស្មើនឹង ៨០% ហេីយ នៅ សប្ដាហ៍ ខាង មុខ នេះ សម្តេច នឹង ផ្ដល់ វ៉ាក់សាំង ជិត ១លានដូស បន្ថែមទៀត សម្រាប់ ៥ស្រុក ដែលមាន ប្រជាពលរដ្ឋ ប្រមាណ ជា ៤០ ម៉ឺន នាក់ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ក្រេីនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ អនុវត្ត វិធានការ សុខាភិបាល គឺត្រូវការពារដោយពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាង សម្អាត ដៃជាមួយសាប៊ូ អាល់កុល ឬជែល និង រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉តកន្លះឡើងទៅ ។ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា ផងដែរ ៕