ករណីឆ្លងកូវីដ-១៩ កើនឡើងដល់១.៥៨៥ ករណី ខណៈរកឃើញថ្មី១៤៨ ករណី (០៤ករណី សហគមន៍ និង១៤៤ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន២០ នាក់ បន្ថែមទៀត

ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់១.៥៨៥ ករណី ខណៈរកឃើញថ្មី១៤៨ ករណី (០៤ករណី សហគមន៍ និង១៤៤ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន២០ នាក់ បន្ថែមទៀត

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៤៨ ករណី បន្ថែមទៀត នាថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៩:៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៥៨៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៤៣៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៧ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣១៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ១២៦៨ នាក់ និងស្លាប់ចំនួន ០៤នាក់។