រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៤០ ករណី បន្ថែមទៀត នាថ្ងៃអាទិត្យ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ។ គិតត្រឹមម៉ោង១៩:០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១ពាន់ ៨២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១ពាន់ ៦៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣៧១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១ពាន់ ៤៥០ នាក់ និងស្លាប់ចំនួន ០៤នាក់។





































