រដ្ឋមន្ត្រីក្រសួងសាធារណការ និងអភិបាលខេត្តកំពង់ចាម ចុះសិក្សាគម្រោងពង្រីកផ្លូ វជាតិលេខ៧ ចាប់ពីចំណុចទីប្រជុំជនស្គន់ រហូតដល់គល់ស្ពានគីហ្សូណា

កំពង់ចាម : ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ នេះ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន អញ្ជេីញ ចុះ សិក្សា គម្រោង ពង្រីក ផ្លូវ ជាតិ លេខ៧ ចំងាយ ជាង៤០គីឡូម៉ែត្រ ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជេីងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។

គួរ បញ្ជាក់ ថា កំណាត់ ផ្លូវ ជាតិ លេខ ៧ ត្រង់ ចំណុច ខាងលើ នេះ មាន លក្ខណៈ តូច ចង្អៀត មិន អាច ឆ្លើយតប ជាមួយ នឹងបរិមាណ ចរាចរ ខណៈ ពេលដែលមធ្យោបាយធ្វេីដំណេីរ គ្រប់ ប្រភេទ កំពុង តែមានការកេីនឡេីងជាបន្តបន្ទាប់ នោះ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូន ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តកំពង់ចាម បានចុះធ្វើការសិក្សាលំអិត លើគម្រោងផ្លូវ ៤គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង ៤៥គីឡូម៉ែត្រ ។
មន្ត្រី ជំនាញ បានបញ្ជាក់ថា គម្រោងមួយ ខ្សែ នេះ ជាចំណងដៃដ៏ថ្មីស្រឡាងមួយទៀត របស់ ប្រមុខ រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្រាប់ខេត្តកំពង់ចាម បន្ទាប់ពីថ្នាក់ដឹកនាំ បានសិក្សាលម្អិតហើយនោះ អាចនឹងស្ថាបនាក្នុងពេលឆាប់ៗ ខាងមុខនេះ ៕