រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១១កក្កដាឆ្នាំ២០២១ បានចេញសេចក្តីសម្រេចចំនួនពីរបន្តបន្ទាប់គ្នា គឺ ១.សម្រេចបិទខ្ទប់ផ្សារទីរួមស្រុកសង្គមថ្មី ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី និង ២.ផ្អាកអាជីវកម្មផ្ទះសំណាក់ សោភ័ណ្ឌ សិរីរចនា ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ បានចាប់អនុវត្តពីថ្ងៃទី១១កក្កដាឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី និងបទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ៕





































