កំពង់ធំ=ស្រ្តីម្នាក់ញៀនស្រាផឹកជាប្រចាំរហូតមានជំងឺទាចទឹកពោះហើមស្ពីងដេកស្លាប់នៅលើស្មៅបន្លាបង្លបដោយសារតែជំងឺគាំបេះដូង ហេតុការណ៍នេះសម្ថកិច្ច
– ទទួលដំណឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩ និង៤៥នាទី ។
+ថ្ងៃអាទិត្យ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ព្រឹកនៅក្នុងប្លង់ដីទំនេរគ្មានផ្ទះរបស់ ពេជ ញែង មានករណីប្រទះឃើញមនុស្សដេកស្លាប់ នៅក្នុងភូមិសែនអភិវឌ្ឍន៍២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
+សពឈ្មោះ ម៉ៅ ណៃ ភេទស្រី អាយុ៤៥ឆ្នាំជនជាតិខ្មែរ នៅភូមិសែនអភិវឌ្ឍន៍២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
* អំពីរឿងហេតុ:
-តាមការបំភ្លីរបស់ឈ្មោះ ពេជ្រ អឿង ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិសែនអភិវឌ្ឍន៍២ ជាអ្នករស់នៅជាប់របងផ្ទះនិងគ្នាបានបញ្ជាក់ថា: នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១ឈ្មោះម៉ៅ ណៃ បានបាត់ពីផ្ទះពេលនោះរូបគាត់នឹងបងប្អូនបាននាំគ្នាដើររកតែរកមិនឃើញ។លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ព្រឹកទើបរកឃើញដេកស្លាប់នៅក្នុងស្មៅ និងបន្លាមខ្លប ហើយខ្លូនក៏បានរាយការណ៍ជូនលោកមេភូមិសែនអភិវឌ្ឍន៍២ ។
-សូមបញ្ជាក់ថាឈ្មោះ ម៉ៅ ណៃ ជាមនុស្សញៀនស្រាជាប្រចាំហើយនឹងមានជំងឺទៀចទឹកទៀតផង។
+ ក្រោយទទួលព៌តមានកម្លាំងជំនាញនគរបាលបច្ចេកទេសខេត្ត សហការជាមួយជំនាញស្រុក ប៉ុស្តិ៍ គ្រូពេទ្យ អាជ្ញាធរមូលដ្នានបានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព។
+ ការពិនិត្យ: សពមានសភាពហើម ក្លិនស្អុយ សពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ និងមិនមានការពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
* សន្និដ្ឋាន: យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពស្លាប់ដោយសារគាំងបេះដូង ។
– មូលហេតុ: ជនរងគ្រោះជាមនុស្សញៀនស្រា និងមានជំងឺទៀចទឹកហើមពោះ។
+ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។




































