កំពង់ធំ=ព្រៃផ្សៃពេកហើយផឹកស៊ីពីរនាក់ប្តីប្រពន្ធនៅផ្ទះអ្នកដ៏ទៃលុះត្រឡប់ទៅខ្ទប់វិញក៏កើតជំលោះពាក្យសម្តីគ្នា ប្តីប្រើក្បាច់គុន ស្ទុះទៅដាល់ប្រពន្ធជាច្រើនដៃ និងយកក្រមារឹតនិងចង ក រហូតស្លាប់បាត់បង់ជីវិត
-ជនរងគ្រោះជាប្រពន្ឋឈ្មោះ ខេង សុខាអាយុ៤០
-ជនសង្ស័យប្តីឈ្មោះ សោម ទីន អាយុ៣៤ឆ្នាំនៅតំបន់អូរគគីរភូមិសាស្រ្តភូមិអន្សាឃុំសុចិត្រ ស្រុកសណ្តាន់។សូមបញ្ចាក់ប្តីប្រពន្ឋពុំមានលំនៅដ្ឋានពិតប្រាកដឡើយ។
+ដឹងកើតហេតុ
ថ្ងៃទី០៩-០៧-២០២១វេលាម៉ោងប្រហែល១៨និង៣០នាទីនៅក្នុងចំការដំឡូងតំបន់អូរគគីរភូមិសាស្រ្តភូមិអន្សា ឃុំសុចិត្រ ស្រុកសណ្តាន់។
យោងតាម សភាពនៃរឿង:
– តាមការបំភ្លឺពីម្តាយជនរងគ្រោះឈ្មោះ សុន ឈឿនបានបញ្ជាក់ថាកន្លងមកកូនប្រសារតែងតែផឹងស្រាស្រវឹងរករឿងប្រពន្ឋនឹងប្រើអំពើហឹង្សាជារៀងរាល់ថ្ងៃ មុនពេលកើតហេតុថ្ងែទី៩ខែកក្កដា ឆ្នាំ២០២១ខាងលើប្តីនិងប្រពន្ឋបានផឹងសុីនៅផ្ទះគាត់ ក្រោយពីផឹករួចប្តីប្រពន្ឋនេះទៅខ្ទមរបស់វាបានមួយសន្ទុះស្រាប់តែកូនចុងរបស់ជនរងគ្រោះបានបា្រប់ថាប៉ារបស់វាបានចងកម៉ែស្លាប់បាត់ហើយ ពេលនោះគាត់ក៏បានដើរទៅខ្ទមប្តីប្រពន្ឋនោះ ពេលទៅដល់ឃើញទ្វារបិទគាត់ក៏ស្រែងហៅកូនរបស់គាត់ជាច្រើនម៉ាត់តែមិនលឺឆ្លើយ គាត់ក៏ស្រែកហៅកូនប្រសារពីបីម៉ាត់ក៏បើកទ្វារអោយគាត់ហើយគាត់បានចូលទៅស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើរនាបក្តា គាត់បានសួរកូនប្រសារថា មូលហេតុអីបានឯងចងកូនអញស្លាប់ ក្នុងពេលនោះកូនប្រសាឆ្លើយថាចងកស្លាប់ខ្លួនឯងទេដោយសារប្រពន្ឋវាស្រវឹងស្រា ភ្លាមនោះគាត់ក៏បានទៅដើរហៅអ្នកនៅតំបន់នោះអោយមកជួយមើល។
+ក្រោយពីទទួលពត៌មានកម្លាំងសមត្ថកិច្ចជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។
+ការពិនិត្យសព: សពមានស្លាកស្លាម៣កន្លែង
១- ជាំកញ្ចឹងក១កន្លែង
២- ស្លាកស្នាមជាំលើឆ្អឹងដងកាំបិតទាំងសងខាង ។
៣- មានស្លាកស្នាមជាំព៌ណក្រម៉ៅស្នឹមៗលើ កសាកសព ( ជាស្លាកស្នាមខ្សែចំណង )។
– តាមការស្រងចម្លើយជនសង្ស័យបានសារភាពថាបានផឹកស្រានៅផ្ទះម្តាយក្មេកស្រវឹងទាំងពីនាក់រួចក៏ចុះទៅផ្ទះរបស់ខ្លួន ហើយឈ្លះប្រកែកគ្នាប្រតាយប្រតប់ព្រមទាំងបានទះកំភ្លៀងជាច្រើនដៃនឹងដាល់មួយដៃយ៉ាងខ្លាំងចំកញ្ចឹងកពីក្រោយធ្វើអោយប្រពន្ឋខ្លួនបាត់ស្មារតី ដោយប្រពន្ឋស្រវឹងស្រាខ្លាំងបន្ទាប់មកខ្លួនអូសទៅយកផ្អែកនឹងបាវស្រូវដោយអង្គុយលន់ជង្គង់ហើយខ្លួនបានយកក្រម៉ាប្រវែង២ម៉ែត្រយកប្រពន្ឋទៅចងកភ្ជាប់នឹងស្មាឈើមូលសំរាប់បំពាក់ខោអាវរួចខ្លួនក៏បានប្រាស់ខ្លួនដេកចំងាយប្រហែល១;៥ម៉ែត្រ បន្តិចក្រោយមកលឺសំលេងក្រកៗខ្លួនបានងើបឡើងទៅយកតាំងតោកាត់ក្រម៉ាដែលចងកប្រពន្ឋ ពេលនោះ ប្រពន្ធខ្លួនបានដួលលើរនាបតែដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
+សន្និដ្ឋាន:យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពស្លាប់ដោយសាប្តីប្រើហិង្សាដាល់ជាច្រើនដៃហើយយកមកចងក បណ្តាលឲ្យស្លាប់។
+សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
– ជនសង្ស័យឃាត់ខ្លួន និងបំពេញសំណុំរឿងតាមនីតិវិធី ។





































