ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នាំគ្នាទៅចាក់វ៉ាក់សាំងបង្កាការពារមេរោគកូវិ១៩ តាមការអំពាវនាវរបស់អភិបាលខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំ មានការជាក់ជឿក់និង ទុកចិត្តលើការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់វ៉ាក់សាំងដល់រដ្ឋបាលខេត្ត ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្រុងស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែនស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ រីឯស្រុកទាំង៥ ផ្សេងទៀត នឹងចាប់ផ្តើមនៅចុងខែកក្កដា និងដើមខែសីហានេះ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។
អាជ្ញាធរខេត្តកំពង់ធំ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ការពារជំងឺកូវីដ១៩ ដែលបានដឹកនាំដោយ
សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យ ទៅទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការផ្ដល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ។

លោក អភិបាល ខេត្ត កំពង់ ធំ បន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋសូមកុំព្រួយបារម្ភថាខ្វះវ៉ាក់សាំង ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំង មកអាជ្ញាធរខេត្តកំពង់ធំ សម្រាប់ត្រៀមចាក់ជូន បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ទៅតាមដំណាក់កាល ដែលអាជ្ញាធរក្រុងស្រុកបានធ្វើការផ្សព្វផ្សាយ និងទៅតាមកាលបរិច្ឆេទកំណត់ ហើយការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និងមិនមានគិតប្រាក់កម្រៃអ្វីឡើយ។
លោកអភិបាលខេត្ត បន្តថា បងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនេះ សូមរក្សាគម្លាតសុវត្ថិភាព ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។ ម្យ៉ាងវិញទៀត បន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ សូមបងប្អូនកុំធ្វេសប្រហែសឲ្យសោះ ត្រូវតែគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកាលកូវីដ១៩ ពីព្រោះជំងឺនេះ ឆ្លងលឿនណាស់ ដែលអាចបណ្ដាលឱ្យបាត់បង់អាយុជីវិត ជាពិសេសឆ្លងមកលើមនុស្សចាស់ និងអ្នកដែលមានរោគប្រចាំកាយ។

លោកសុខ លូ បានបញ្ជាក់ថា ត្រូវជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នឹងទទួលបានការវ៉ាក់សាំងគ្រប់ៗគ្នានៅក្នុងកំឡុងខែកក្កដានិងខែសីហានេះ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ ដែលជាក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ៕
ដោយ ប៊ុន វាសនា