ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលពួកគេធ្វើសកម្មភាពលួចអាយកូម និងទូរស័ព្ទ កាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាតឈាន
ចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើសកម្មភាពលួចអាយកូម និងទូរស័ព្ទដៃម៉ាកអិន៩៥មួយគ្រឿង របស់សន្តិសុខយាមនៅមុខហាងលក់កុំព្យូទ័រយីហោឆាយហុក នៅតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ។
![AA2 - youth 1[(000506)10-09-37]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA2-youth-100050610-09-37.jpg?resize=696%2C557&ssl=1)
ជនសង្ស័យត្រូវបានគេស្គាល់ថា មានឈ្មោះអ៊ុំ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ រីឯសន្តិសុខដែលយាមនៅហាងលក់កុំព្យូទ័រយីហោឆាយហុក មានឈ្មោះសោម សាលី ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
![AA2 - youth 1[(000061)10-09-10]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA2-youth-100006110-09-10.jpg?resize=696%2C557&ssl=1)
ប្រភពពត៌មានពីសន្តិសុខម្នាក់នោះបានឱ្យដឹងថា តាំងពីព្រលប់គាត់សង្កេតឃើញមានជនសង្ស័យចំនួន២នាក់ ដើរក្រវែងទៅក្រវែលមកជាច្រើនជុំ ប៉ុន្តែលោកមិនបានចាប់អារម្មណ៍ គឺបន្តយាមជាធម្មតាដូចជារៀងរាល់យប់ លុះម៉ោងប្រមាណជិត២ដោយសារតែងងុយដេកផងនោះ ក៏បានសំរាកមួយស្របក ហើយទុកអាយកូមនិងទូរស័ព្ទដៃម៉ាក់អិន៩៥មួយគ្រឿងចូលទៅក្នុងរឺម៉ក់កង់បី ដែលចតនៅជិតនោះ បន្តិចក្រោយមកក៏បានលឺសម្លេងរុះរ៉ឺអ៊ីវ៉ាន់ រូបគេក៏បានក្រោកទៅមើលស្រាប់តែឃើញយុវជន២នាក់កំពុងតែធ្វើសកម្មភាពក៏បានស្រែកផ្អើលប្រជាពលរដ្ឋជិតខាងស្ទាក់ចាប់ បានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ដោយយកទាំងរបស់របរទៅជាមួយ ។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការអន្តរាគមន៍ រួចយកជនសង្ស័យម្នាក់នោះទៅឃុំខ្លួនបណ្តោះអាសន្ននៅបុស្តិ៍នគរបាលសង្កាត់បឹងព្រលឹត រង់ចាំការសាកសួរបន្តទៀត ៕
![AA2 - youth 1[(001126)10-10-11]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA2-youth-100112610-10-11.jpg?resize=696%2C557&ssl=1)



































![AA2 - youth 1[(001255)10-10-27]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA2-youth-100125510-10-27.jpg?resize=696%2C557&ssl=1)
