អភិបាលខេត្តរតនគិរី ចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ ជូនប្រជាពលេដ្ឋនៅក្នុងខេត្ត

ខេត្តរតនគិរី : រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៣ កក្កដាឆ្នាំ២០២១ បានចាប់ផ្តេីមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីទាំងមូល។
អភិបាលខេត្តរតនគិរី លោក ថង សវុន បានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទីតាំងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី ក្រោមការរៀបចំ ដោយរដ្ឋបាលខេត្ត ដោយធ្វើឡើង ចំនួន២ ទីតាំង សម្រាប់ប្រជាពលរដ្ឋ ដែលបានមកទទួលការចាក់វ៉ាក់សាំង គឺនៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ និងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុកមួយចំនួនទៀត ដោយធ្វើឡើងជាបន្តបន្ទាប់ ដើម្បីបន្សាំទៅនឹងស្ថានភាព នៃការរីករាលដាលជំងឺ១៩ នៅក្នុងសហគមន៍៕