រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៩នាក់ គឺរកឃើញនៅថ្ងៃនេះភាគច្រើន ជាប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន ២៥១នាក់ ព្យាបាលជាសះស្បើយ ៩១នាក់ កំពុងសម្រាកព្យាបាល ១៥៩នាក់ និងមានអ្នកស្លាប់១នាក់។





































