យុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុគ្រោងបិទបញ្ចប់នៅដំណាច់ខែកក្កដា២០២១និងពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់ទៅចាក់វ៉ាក់សាំងអោយបានទាន់ពេលវេលា

យុទ្ធនាកាចាក់វ៉ាក់សាំងជូពលរដ្ឋនៅខេត្តព្រះសីហនុ រយៈពេល២៣ថ្ងៃមកហើយចាប់តាំងពីបានប្រកាស់ដាក់អោយដំណើរកាជាផ្លូវការកាលពីថ្ងៃទី២២ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រោមបេសកកម្មរួមគ្នារវាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងពេទ្យកងទ័ពកម្ពុជា និងបានដំណើរការដោយរលូន។
ប្រជាជន កម្មករនិយោជិត រួមទាំងជនបរទេសដែលធ្វើការនៅខេត្តព្រះសីហនុ បានមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ជាបន្តបន្ទាប់រាល់ថ្ងៃ។
ទោះជាបែបនេះក្តីនៅមានពលរដ្ឋចំនួនដ៏តិចតួចបំផុតមិនទាន់បានមកទទួលវ៉ាក់សាំង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋបានមកទទួលវ៉ាក់សាំងមានចំនួន១៧៨៥៦១នាក់ លើចំនួនគ្រោង១៩៣១៦៥នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងដែលបានត្រៀមបម្រុងទុក។

ចំពោះមុខនេះរដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្តព្រះសីហនុ ចាប់ពីអាយុ១៨ឆ្នាំឡើងមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ បឋមសិក្សាតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខបួនក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។យុទ្ធនាការនេះគ្រោងបិទបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ផុតកាលបរិច្ឆេទនេះនៅតែមិនមកទទួលវ៉ាក់សាំងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនទៀតឡើយ។