បន្ទាយមានជ័យ៖កម្លាំងនិងក្រុមគ្រូពេទ្យរៀបចំរួចជាស្រេច ក្នុងការអនុវត្តក្នុងយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ អាជីវករ ក្នុង ស្រុក មង្គលបូរី នេះបើតាមការអោយដឹងពីលោក ឧត្តមសេនីយ៍ត្រី តឹក ប៊ុន ធឿន មេបញ្ជាការ រងភូមិភាគ ៥ – មេបញ្ជាការ រងទិសទី១ បន្ទាយមានជ័យ តំណាង ឲ្យ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង- នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កនិងចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ នាថ្ងៃទី១៤ខែកក្កដា ២០២១នៅក្នុង សាលារៀន ខ្មែរ ចិន ចុងវ៉ា ឃុំឬស្សីក្រោក ។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បានចូលរួមដឹកនាំកងកម្លាំងនិងគ្រូពេទ្យចំណុះយោធភូមិភាគទី៥ អនុវត្តក្នុងយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ អាជីវករ ក្នុង ស្រុក មង្គលបូរី ។
លោកឧត្តមសេនីយ៍ត្រីតឹក ប៊ុនធឿន ខណៈគ្រប់គ្រងនិងទទួលខុសត្រូវនៅបានអោយដឹងថា ៖ ចំពោះមុខ ក្នុងរយៈពេល១ល្ងាចនិង១ព្រឹកមកនេះ ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋនិងអ្នកពាក់ព័ន្ធបានប្រព្រឹត្តទៅរលូននិងសម្រេចលទ្ធផលដូចការរំពឹងទុក។
នោះមកពីក្រុមការងារគ្រប់ផ្នែកបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ ។
យោងលោករ័ត្ន ស៊ុណង់ អភិបាលស្រុកមង្គលបូរីបានអោយដឹងថា៖ ក្នុងយុទ្ធនាការលើកទី១ នៃការចាក់វ៉ាកសាំងជូនពលរដ្ឋនៅស្រុកមង្គលបូរីដោយក្រុមគ្រូពេទ្យ របស់យោធភូមិភាគទី៥ នេះ សម្រាប់ស្រុកនេះ ៦ទីតាំង រួមមាន៖ ១សាលាបឋមសិក្សាឫស្សីក្រោក ។២/ សាលាគំរូឫស្សីក្រោក ៣/.សាលារៀនខ្មែរ ចិនចុងវ៉ា ៤/សាលាបឋមសិក្សាឃុំចំណោម ទី ៥និងទី៦ ក្នុងបរិវេណផ្សារធំអ៊ឹង វ៉ាន់ម៉ៅ (ចំម្ការតាដោក )។
ការផ្ដល់ជូននូវវ៉ាក់សាំងប្រយុទ្ធប្រឆាំងឬបង្ការការពារជំងឺឆ្លងកូវីដ ១៩នាពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបបានវ៉ាក់សាំងនេះមកឭចាក់ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រះសង្ឃនិងប្រជាពលរដ្ឋទាំងឡាយទូទាំងប្រទេស ៕ដោយ៖ឃិន គន្ធា





































