នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់ ស្រី ១នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ តាមរយៈការធ្វើតេស្តរហ័ស នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានអ្នកស្លាប់ដោយកូវីដម្នាក់ និងមានអ្នកជាសះស្បើយ ២៨នាក់ ស្រី ១៥នាក់ ។
គិត្រឹមល្ងាចថ្ងៃ១៤កក្កដាឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ៤៣៧នាក់ ស្រី ១៩៦នាក់ ជាសះស្បើយ ១៥៦នាក់ ស្រី ៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២៨១នាក់ ស្រី ១២០នាក់។





































