រដ្ឋបាលខេត្តកំពង់ឆ្នាំងទទួលអំណោយបរិក្ខារពេទ្យពីសប្បុរស ជនសម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាបរិក្ខាពេទ្យពីសប្បុរជន បានមកពីមន្ទីរពេទ្យបុរីរម្យ និង ក្រុមហ៊ុនរោងចក្រកាត់ដេ ។

តំណាងមន្ទីរពេទ្យពហុព្យាបាលបុរីរម្យបានមានប្រសាសន៍
ឱ្យដឹងថា បរិក្ខាពេទ្យដែលបានផ្តល់ជូនរដ្ឋបាលខេត្តកនាពេលនេះមាន ម៉ាស់ សេរ៉ូម ម៉ាស៊ីនវាស់សម្ពាធឈាម ទឹកសុទ្ធ ថ្នាំពេទ្យ ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានចូលរួមបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអំណោយទាំងនេះគឺពិតជាមានសារៈសំខាន់បំផុត សម្រាប់យកទៅធ្វើការថែទាំនិងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដែលបានកើតជំងឺកូវីដ១៩ ។

ឯកឧត្តម អម សុភា ក៏បានជូនពរដល់ ម្ចាស់មន្ទីរពហុព្យបាលបុរីរម្យនិង ក្រុមហ៊ុនរោងចក្រកាត់ដេរ សូមទទួលបាននូវ សេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អ និងសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចហើយឯកឧត្តមក៏បានសន្យាថា និងនាំយកអំណោយទាំងអស់នេះ ទៅចាត់ចែងប្រើប្រាស់
ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល អោយចំគោលដៅ។