ជនសង្ស័យ៣នាក់វាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព

0

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងចេញពីម្តុំវត្តភ្នំពេញក្នុងបំណងទៅផ្ទះហើយត្រូវបានជនសង្ស័យ​មួយក្រុមមានគ្នា ៣នាក់ បានពួនស្ទាក់វាយប្លន់យកម៉ូតូហើយគេចខ្លូនបាត់ស្រមោលតែម្តង

កាលពីវេលាម៉ោង​១២និង០៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅចំណុចមុខមន្ទីរពេទ្យកិតុមីលា  តាម​បណ្តោយផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

AA1 - Robber Morto[(000963)09-46-17]

            តាមសំដីជនរងគ្រោះឈ្មោះ ជិន សៀងតៃ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុរួបគេបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ធ្វើដំណើរតាម​បណ្តោយផ្លូវលេខ៦១ ចេញពីម្តុំវត្តភ្នំ ក្នុងបំណងត្រលបទៅផ្ទះ វិញ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ​លិច​មុខជនសង្ស័៣នាក់ដើរថ្មើរជើង បានមកពួនសង្ងំ ចាំស្ទាក់វាយប្លន់យកម៉ូតូ រួបគេបានសម្រេច ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនតែត្រូវជនរងគ្រោះចាប់ទាញម៉ូតូបណ្តាលឲ្យអូសជាង៣០ម៉ែត្រទើបរបួតដៃ បណ្តាលឲ្យរងរបួសផងដែ ហើយជនសង្ស័យក៏បានគេចខ្លូនបាត់ស្រមោលឈឺងតែម្តង។

AA1 - Robber Morto[(000336)09-46-09]

          ក្រោយពេលកកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបទៅព្យាលបាលជំងឺនៅមន្ទីរពេទ្យដោយមិនបាន​ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនោះទេ៕