ភ្នំពេញ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនសេងសុភាមួយគ្រឿងបើកលឿនបានដាច់កន្ទុយក្រោយធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងប្រងាងនៅ ខាងលិចផ្សារប៉េសេ កាលពីវេលាម៉ោង ៤និង៥០នាទី ទាបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤
តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ បឹងទំពុង ខណ្ឌមានជ័យ សំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនិងខូចខាតទ្រព្យសម្បត្តិនោះទេ។
![AA3 - Camary[(000656)10-31-25]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA3-Camary00065610-31-25.jpg?resize=696%2C557&ssl=1)
![AA3 - Camary[(004308)10-32-52]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA3-Camary00430810-32-52.jpg?resize=696%2C557&ssl=1)
![AA3 - Camary[(002853)10-32-33]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA3-Camary00285310-32-33.jpg?resize=696%2C557&ssl=1)
តៃកុងរថយន្តត្រូវបានគេស្គាល់ឈ្មោះសួន ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ទ្រាំង ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
តាមសំដីឈ្មោះសួន ចាន់ថន ដែលជាតៃកុង បានឲ្យដឹងថា មុនពេលកើតហេតុរួបគេបានបើករថយន្តកុងតឺន័រមួយគ្រឿងពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-2084 ដោយផ្ទុកឥដ្ឋការរ៉ូពេញរថយន្ត ហើយដឹកពីស្រុកគៀនស្វាយ បំណងយកទៅដាកនៅក្រុមហ៊ុន សេង សុភា នៅម្តុំស្ទឹងមានជ័យ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៧១ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលិចផ្សារប៉េសេ រថយន្តបានដាច់កន្ទុយក្រោយ ធ្វើឲ្យរ៉េធ្លាកផ្លូវក្រឡាប់ផ្ងារជើងច្រងាង់តែម្តង តែសំណាងល្អមិនបង្កឲ្យក្នរណាម្នាក់ រងរបួសរឺខូចខាតដល់ទ្រព្យសម្បត្តិ ដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។
![AA3 - Camary[(004038)10-32-45]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA3-Camary00403810-32-45.jpg?resize=696%2C557&ssl=1)
![AA3 - Camary[(001928)10-32-17]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA3-Camary00192810-32-17.jpg?resize=696%2C557&ssl=1)
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងដោយមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋនិងប្រជាពលរដ្ឋក៏ប្រគល់ឲ្យម្ចាស់ស្ទួចយករថយន្តទៅវិញផងដែរ ៕ ប៊ុនធី



































![AA3 - Camary[(000761)10-31-41]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/AA3-Camary00076110-31-41.jpg?resize=696%2C557&ssl=1)
