រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦២នាក់នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ តាមរយៈការធ្វើតេស្តរហ័ស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានអ្នកជាសះស្បើយ ២៨នាក់ និងមានអ្នកស្លាប់ ១នាក់ នៅថ្ងៃទី១៤កក្កដាឆ្នាំ២០២១នេះ។
គិត្រឹមល្ងាចថ្ងៃ១៤កក្កដាឆ្នាំ២០២១នេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ១ពាន់ ៣៣៨នាក់ ស្រី ៧៦៨នាក់ ជាសះស្បើយ ៧៩៥នាក់ ស្រី ៤៥០នាក់ ស្លាប់ចំនួន ១០នាក់ ស្រី១៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៥២២នាក់ ស្រី ៣០៥នាក់ ៕





































