រដ្ឋបាលខេត្តរតនគិរី បានប្រកាសរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ១០នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងមានអ្នកជាសះស្បើយ ចំនួន ៤៩នាក់ នៅថ្ងៃទី១៤កក្កដាឆ្នាំ២០២១។ គិតត្រឹមថ្ងៃ១៤កក្កដាម្សិលមិញ ខេត្តរតនគិរី រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២៣នាក់ ជាសះស្បើយ ៣១៨នាក់ និងស្លាប់ចំនួន ៤នាក់។





































