ឯកឧត្តម ខៀវ កាញារីទ្ធ បើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ និងចែកអំណោយជូនពលរដ្ឋ ធ្វើចត្តាឡីស័ក ក្នុងស្រុកកោះសូទិន

កំពង់ចាម : ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន បាន អញ្ជើញ បើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សាជីហែ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ ប៉ាង ដានី អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង មន្ត្រី ពាក់ព័ន្ធ ជាច្រើនរូប ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា ជាទិសដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់ ជូនប្រជាជន អោយបាន ប្រមាណ ពី ៧០ ទៅ ៨០ ភាគរយ ដេីម្បីអាចទប់ទល់ជាមួយជំងឺនេះបាន។ ដូច្នេះ បងប្អូន ទាំងអស់ដែលគ្រប់អាយុ ១៨ ឆ្នាំ សូមមកធ្វេីការចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះជំងឺនេះ សាហាវ និងមានការឆ្លងលឿនណាស់ ហេីយមេរោគ វាចូលស៊ីដល់ក្នុងសួត ដែលអាចធ្វេីឲ្យមនុស្សស្លាប់ ។ ដូច្នេះយេីងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំអោយមាន ការឆ្លងនូវ ជំងឺកូវីដ-១៩ ជាពិសេសចំពោះមនុស្សចាស់ ត្រូវមានការ ការពារអោយបានខ្លាំង បំផុត ក្នុងនោះអ្នកធ្លាប់កេីតជំងឺសួត ទឹកនោមផ្អែម អ្នកមានគីឡូហួសទម្ងន់របស់ខ្លួន នីមួយៗ គឺជាមុខសញ្ញាដែលត្រូវជៀសកុំអោយឆ្លងជំងឺនេះ បេីមិនដូច្នេះទេពិតជាលំបាក ហេីយ។
ឯកឧត្តម រដ្ឋមន្រ្តី បានលេីកឡេីងថា នៅបណ្តាប្រទេសមួយចំនួនដែល មានការ ឆ្លងជំងឺកូវីដច្រេីន ហេីយអ្នកដែលមានអាយុលេីសពី ៦៥ ឆ្នាំ គឺគេទុកចោលដោយ សារខ្វះ លទ្ធភាពក្នុងការ សង្គ្រោះ ហើយម៉ាស៊ីនជំនួយដង្ហេីម និងព្យាបាលមានចំនួនតិច ដោយគេទុកសម្រាប់តែការព្យាបាលក្មេងៗប៉ុណ្ណោះ។ ដូច្នេះហេីយ អ្វីដែលសំខាន់នោះ គឺការថែរក្សាសុខភាព អនុវត្តន៏តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទាំងអស់គ្នា ហើយកុំ គិតថា ការចាក់វ៉ាក់សាំងទាំង ២ ដូសរួច មិនឆ្លងជំងឺកូវីដអោយសោះ គឺនៅតែឆ្លង ដដែល បេីសិនជាយេីងគ្មានវិធានការ ការពារខ្លួនទេនោះ តែការឆ្លងនោះអាចព្យាបាលជាសះស្បើយ ប៉ុន្តែយេីងអាចឆ្លងទៅដល់ក្រុមគ្រួសារ និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង យ៉ាងឆាប់រហ័ស ហើយបង្ករគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ តាម រយៈ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ ដោយក្នុងរយះពេល កន្លងមកនេះបានចំណាយថវិកា អស់រាប់រយលានដុល្លា ដេីម្បីជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ដូចជាជួយដល់ កម្មករ កម្មការនី រោងចក្រ កាត់ដែរ ថែមទៀតផងដែរ។
ជាមួយគ្នា នោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាននាំយកនូវអំណោយជូនដល់ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដែលរួមមាន អាកុល ៧ កាន ម៉ាស់ ៥ ពាន់ម៉ាស់ អាវពេទ្យ ៥ កេស ស្រោមដៃ ៧០ ទឹកសុទ្ធ ៣៥ កេស និងថវិកា ១ លានរៀល ។
ឆ្លៀត ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយ ស្រុកកោះសូទិន ក៏បានអញ្ជេីញទៅជួបសាកសួរសុខទុក្ខ ជាមួយមន្រ្តីសាលាស្រុក កោះសូទិន មួយចំនួន ដែលកំពុងជាប់ធ្វេីចត្តឡីស័ក ក្នុងសាលាស្រុក និងប្រជាពលរដ្ឋនៅតាមខ្នង ផ្ទះចំនួន ៥១ គ្រួសារ ដោយនាំយកនូវអំណោយចែកជូន ដូចជាទឹកត្រី ទឹកស៊ីអ៊ីវ មី និងត្រី ខ ដេីម្បី ទុកផ្គត់ផ្គង់ជីវភាព ក្នុងពេលកំពុងចត្តាឡីស័ក ១៤ ថ្ងៃ ផងដែរ ៕