កំពង់ធំ=ស្រ្តីម្នាក់តែងតែដើរឆ្លុះត្រីនិងអង្កែបជារាងរាល់យប់ដោយខ្លួនមានជំងឺឆ្កួតជ្រូកនោងជំងឺសសៃប្រសាទ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម តែម្នាក់ឯងព្រឹកឡើងទើបឪពុកម្តាយរកឃើញស្លាប់បាត់បង់ទៅហើយ ហេតុការណ៍នេះសម្ថកិច្ច
+ ទទួលបានដំណឹង នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០.៤៥ នាទី នៅភូមិគោគងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណី ប្រទះឃើញមនុស្សស្លាប់នៅក្នុងទឹកស្រះចម្ងាយ 250 ម៉ែត្រពីផ្ទះសព ទិសខាងកើត។
_សពឈ្មោះ ស៊ុន សុជាត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំកើតហេតុខាងលើ។
+ អំពីរឿងហេតុ: តាមការបំភ្លឺពីឈ្មោះ ស៊ុន ស៊ន ត្រូវជាឪពុកបង្កើតឲ្យដឹងថាៈ កូនស្រីរបស់គាត់រស់នៅក្នុងបន្ទុក មានអាការៈមិនប្រក្រតីតាំងពីកំណើត (សសៃប្រសាទ) និងឧស្សាហ៍ ប្រកាច់ កន្លងមកឲ្យតែភ្លៀងធ្លាក់ម្តងៗ កូនរបស់គាត់ តែងតែដើរឆ្លុះត្រី កង្កែប ជាប្រចាំ ជាក់ស្តែងនៅថ្ងៃទី14 កក្កដា 2021 វេលាម៉ោង 7,30នាទីយប់ មានភ្លៀងធ្លាក់ ពេលនោះកូនរបស់គាត់ដើរចេញទៅរកឆ្លុះដូចសព្វមួយដង នៅយប់នោះពុំឃើញវាត្រលប់មកផ្ទះវិញទេ ហើយគាត់បានតាមរកដែរ ដោយស្មានថាវាដេកនៅផ្ទះបងប្អូន លុះដល់ម៉ោងប្រហែល 7,30 នាទីព្រឹក ថ្ងៃទី15 ខែកក្កដា 2021 ក៏មិនឃើញវាមកផ្ទះទៀត ទើបនាំគ្នាដើររក រហូតដល់វេលាម៉ោង10.35 នាទីទើបរកឃើញ កូនស្រីរបស់គាត់លង់ទឹកស្រះស្លាប់បាត់ទៅហើយ ។
+ទទួលបានពត៌មាន : កំលាំងជំនាញ កំលាំងប៉ុស្តិ៍ និងអាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសព ។
+ ការពិនិត្យ: សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
+ សន្និដ្ឋាន: តាមការពិនិត្យកន្លែងកើតហេតុ និង សាកសព យើងសន្និដ្ឋាន សពស្លាប់ដោយសារលង់ទឹក មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។
+ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។





































