សត្វល្មិចឬអណ្តើកសមុទ្រត្រូវបានលោកឧកញ៉ា ទៀ វិចិត្រនាំ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនិងជាប្រធាន ក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA នារសៀលថ្ងៃទី ១៥ខែ កក្កដា ឆ្នាំ២០២១ បាននាំយក សត្វ ល្មិច ឬហៅ ថា(អណ្តើកសមុទ្រ )ធំមួយក្បាលដែលជាសត្វកម្រជិតុតពួជ ទៅព្រលែង ដើម្បីថែរក្សា អភិរក្សក្នុងសមុទ្ធម្មជាតិ វិញ។

  លោកឧកញ៉ា ទៀ វិចិត្រប្រធានក្រុមហ៊ុន G.T.V. បានឲ្យដឹងថាសត្វល្មិចឬអណ្តើកសមុទ្រដែលបាននាំ យកមកព្រលែងក្នុងសមុទ្រមួយក្បាលនេះ គឺលោក ទទូលបានពី បងប្អូនក្រុមអ្នកនេសាទយកមកប្រគល់ឲ្យ។

នេះជាលើកទី១២៦ហើយដែលលោក បាននាំយកសត្វអំបូរអណ្តើកសមុទ្រ ទៅព្រលែងក្នុងសមុទ្រធម្មជាតិ និងមានចំនួនសរុបមិនតិចជាង២០០ក្បាលផងដែរ។ហើយគ្រប់ពេលដែលលោក ឧកញ្ញ៉ា នាំយកទៅព្រលែង ម្តងៗ លោកឧកញ៉ា តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវ បាន លែង ក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយ សំរាប់ សត្វល្មិចឬអណ្តើកសមុទ្រដែលនាំយកមកព្រលែងនាំរសៀលនេះគឺ មានលេខសម្គាល់ អត្តសញ្ញាណ KH0386។

.ជាមួយគ្នានេះ បើតាមមន្ត្រីជំនាញជលផលឲ្យដឹងបន្ថែមថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈ សំខាន់ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

.សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំ យកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វ សមុទ្រកម្រជាសកល ៕នាគសមុទ្រ