បុរសម្នាក់បានធ្លាក់ពីលើអគារខុនដូរមួយ បណ្តាលឲ្យស្លាប់ភ្លាមៗ សមត្ថកិច្ចរាជធានីភ្នំពេញ កំពុងបើកការស្រាវជ្រាវពរកមូលហេតុពិត !

រាជធានីភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ ត្រូវគេរាយការណ៍ថា កំពុងបន្តបើកការស្រាវជ្រាវ រកពីមូលហេតុពិតពីការស្លាប់បុរសម្នាក់ ក្រោយពេលគេឃើញ បុរសនោះបានធ្លាក់ពីលើអគារខុនដូរដ៏ខ្ពស់មួយ កាលពីម៉ោងប្រមាណ ១២ និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦កក្កដាឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ កែងផ្លូវលេខ១៣៩ នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសដែលធ្លាក់ពីអគារខុនដូរនោះ គេនៅមិនស្គាល់ពីអត្តសញ្ញាណ និងក៏មិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យបុរសរូបនោះ ធ្លាក់ពីលើអគារខុនដូរនោះនៅឡើយទេ៕ ដោយ៖ឡុង សំបូរ