ប្រទេសជប៉ុន បានផ្តល់ជំនួយរថយន្តគិលានសង្គ្រោះ ៣០គ្រឿងបន្ថែមទៀត ជូនប្រទេសកម្ពុជា ក្នុងបរិបថជំងឺកូវីដ-១៩ កំពុងរាលដាលចូលក្នុងសហគមន៍

រាជធានីភ្នំពេញ៖ រថយន្តគិលានសង្គ្រោះ ៣០គ្រឿងបន្ថែមទៀត ដែលជប៉ុនបានជួយដល់កម្ពុជា ក្រៅពីរថយន្ត ក៏នៅមានការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ផងដែរ ។
គិតមកត្រឹមថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះ ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ដល់កម្ពុជា ដូចជា រថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ,ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ,ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ,ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ ,គ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ថែមទៀតផង។
ជប៉ុនបានប្រកាសថា នឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១.០០០.០០០ « ១លានដូស» ដូសជូនដល់កម្ពុជា តាមរយៈ COVAX Facility។
វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់៕