បន្ទាយមានជ័យ៖គណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំពិធី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង ឈាបនដ្ឋាន សម្រាប់អ្នកជម្ងឺកូវីដ-១៩ នៅទីតាំងបូជាសពកូវីដ-១៩ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១។
ពិធីបញ្ចុះបឋមសិលា សាងសង ឈាបនដ្ឋាន សម្រាប់អ្នកជម្ងឺកូវីដ-១៩ នេះ មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត លោក អោម ចន្ថា អភិបារងខេត្ត និងជាប្រធានអនុគណៈកម្មាការរៀបចំបុណ្យសពអ្នកកូវីដ១៩ រួមនឹងក្រុមការងារ ។
បញ្ជាក់ថា៖ អនុគណកម្មការបាននឹងកំពុង រៀបចំ ឈូសឆាយ ពង្រាប ចាក់ដី ស្ថាបនាផ្លូវ ដាំបង្គោលភ្លេីង ដាក់ភ្លើងបំភ្លឺឡេីងទៅកាន់ មជ្ឈមណ្ឌលឈាបនដ្ឋានបូជាសព បញ្ចុះសព អ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ នាភ្នំបាក់ ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
ហើយនឹងបន្តកសាងអគារស្នាក់ក្រុមការងារ បុស្បុកតម្កល់ពុទ្ធរូប ឈាបនដ្ឋានបេតុងថ្មី ទីលានចំណត ការរៀបចំផ្ទៃដីជើងភ្នំពី៣ទៅ៥ហិចតា នៃជើងភ្នំបាក់និងភ្នំជញ្ជាំង ជាដើម ។
ពោលគឺចង់រៀបចំទីនោះអោយក្លាយជាទីសក្ការៈដ្ឋានឧទ្ទិសដល់វិញ្ញាណក្ខន្ជជនរងគ្រោះដោយជម្ងឺកូវីដ១៩ ជម្ងឺកាចសាហាវនិងឧបទ្ទហេតុនានាក្នុងខេត្ត ។ដោយ៖ឃិន គន្ធា





































