រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ១១នាក៎ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ គិតត្រឹមល្ងាចថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣៦៥នាក់ ស្រី ១៥៨នាក់ កុមារី ២២នាក់ ជាសះស្បើយ ១៦៣នាក់ ស្រី ៦២នាក់ កុមារី ១៣នាក់ និងស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាល ២០០នាក់ ស្រី ៩៦នាក់ និងកុមារី ៩នាក់៕





































