រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២១២នាក់ ៩នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ២០៣នាក់ នាំចូលពីប្រទេសថៃ និងជាសះស្បើយ ១៦នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
គិតត្រឹមម៉ោង៥ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់ ៩៨៨នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២ពាន់ ៧៨៨នាក់ ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២០០នាក់ អ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៥៤៤ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២ពាន់ ៤៣៨ នាក់ និងមានអ្នកស្លាប់ចំនួន ០៦នាក់។





































