​អ្នកភូមិ​រទាំង​ជួយសង្គ្រោះ​ជីវិត​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​លង់ទឹក​បឹង​

0

កណ្តាល ៖ ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នា​ក់បាន​រួច​ផុតពី​សេចក្តីស្លាប់​ខ​ណះ​ពេលដែល​ក្មេងស្រី​រងគ្រោះ​ម្នាក់នេះ​លុងទឹក​បឹង ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហើយ​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ។​ ក្មេងស្រី​លង់ទឹក​បឹង​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ តាម​ការរៀប​រាប់រប​ស់​អ្នកស្រុក​តំបន់​នោះបាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ័យ ធារ៉ា ភេទ​ស្រី អាយុ​១១​ឆ្នាំ នៅ​រៀងរាល់ថ្ងៃ​គេ​តែងតែ​ទោ​ចុះ​ហែល​ទឹក​បឹង​លេង​រាល់ថ្ងៃ ។

រីឯ​ឪពុកម្តាយ​មិនដឹង​នោះទេ ព្រោះ​ពូក​គាត់​រវល់​ទៅ​ស៊ីឈ្នួល​ឲ្យ​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ប៉ុន្តែ​នៅ​ព្រឹក​ម៉ិ​ញ​នេះ​ក្មេងស្រី​រូបនេះ​បាន​ចុះ​លេង​ហែល​ទឹក​លេង​បាន​ទាក់​ជើង​នឹង​សារាយ ក៏​លុងទឹក​តែម្តង ។ ក្នុងពេលនោះ​សំណាងល្អ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តំបន់​ក្បែរ​នោះ​ចុះជួយ​ស្រង់​ទាន់​កុំ​អី​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ។ បច្ចុប្បន្ន​ក្មេងស្រី​រងគ្រោះ​បាន​អ្នកស្រុក​បញ្ចូល​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​រួច​ផុតពី​សេចក្តីស្លាប់ ៕