មន្រ្តីក្រុមការងាររបស់សាលាខេត្តព្រះសីហនុចុះយកសំណាក់ចល័តលើកមនុស្សចំនួន១៩២៣នាក់រកឃើញអុ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ .ស្រី២៨នាក់

ខេត្តព្រះសីហនុ៖ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តគិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១នេះបានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំងចំនួន០៥ក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុដែលមានហានិភ័យខ្ពស់ដោយបានធ្វើការពិនិត្យ ទៅលើប្រជាពលរដ្ឋចំនួន ១៩២៣នាក់ ស្រី៩១៦នាក់ក្នុងនោះ រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ចំនួន៥៤នាក់ ក្នុងនោះ មានស្រី២៨នាក់។
លោក ឃាង ភារម្យអ្នកនាំពាក្យសាលាខេត្ត បានបញ្ជាក់ថាការព័ទ្ធយកសំណាកចល័តនៅតាមទីតាំង ដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីទប់ ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។ ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កំរិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហ៊ំកាន់តែធំឡើង ។តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែង ដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំង ទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ ការចម្លងបន្ត។ហើយសំរាប់ ព្រឹក ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២១ នេះក្រុមការងារចល័តចម្រុះរបស់រដ្ឋ បាលខេត្ត នៅ តែបន្តចុះយកសំណាក់តាមតំបន់ទីប្រជុំជនមួយចំនួនក្នុងក្រុង។
គួរបញ្ជាក់ងដែរ យោងតាមកិច្ចប្រជុំរបស់គណៈអភិបាលខេត្តកាលពីរសៀលថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ នេះបានឲ្យដឹងថា ទីផ្សារ មួយចំនួននៅក្នុងខេត្តព្រះសីហនុ នឹងបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ២០២១។ក្នុងលក្ខខណ្ឌតម្រូវឲ្យអ្នកគ្រប់គ្រងផ្សារក៏ដូចជាអាជីវករត្រូវអនុវត្តតាមលក្ខខណ្ឌរបស់រដ្ឋបាលខេត្ត អំពីស្តង់ដារកម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ដ៏ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺបីការពារបីកុំឲ្យបានខ្ជាប់ខ្ជួន ទើបឲ្យដំណើរការ អាជីវកម្មលក់ដូរឡើងវិញ បើមិន អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តនឹងផ្អាកជាបណ្ដោះអាសន្ន មិនឲ្យ ដំណើរការអាជីវកម្មលក់ដូរបន្តទៅទៀតនោះទេ។ដោយឡែកសំរាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិដ ១៩ លើប្រជាពលរដ្ឋ ចំនួន១៩៣១៦៥នាក់ទូទាំងខេត្តព្រះសីហនុ និងត្រូវបិទបញ្ជប់ នៅថ្ងៃទី៣១ខែ កក្កដា ឆ្នាំ ២០២១នេះហើយ ៕នាគសមុទ្រ