ខេត្តព្រះសីហនុ៖ទូកដឹកបន្លែមួយគ្រឿង ត្រូវបានផ្ទុះឆេះនៅកណ្តាល លំហរសមុទ្រ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង មនុស្សចំនួន១០នាក់ ផ្សេងទៀត ត្រូវបានជួយសង្រ្គោះទាន់ពេល វេលា ។ហេតុការនេះកើតឡើង នៅវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹក ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ស្ថិត នៅចំណុចចន្លោះពីផែសហគមន៍ ភូមិ ដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។
មន្រ្តីក្រុងកោះរ៉ុង បានបញ្ជាក់ថា ទូកដឹកបន្លែ ចំនួន០១គ្រឿងដែរឆេះនោះ ទំហំទទឹង ៤ម៉ែត្រ បណ្តោយ ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។ដោយនៅ លើទូកមានមនុស្សជិះចំនួន១១នាក់ស្រី០៥នាក់)ក្នុងនោះ មានក្មេងចំនួន២នាក់ ផងដែរ។ដោយឡែកស្រ្តីរង គ្រោះស្លាប់ក្នុងហេតុការ ឆេះទូកនោះ មានឈ្មោះ ហ៊ីង ស្រស់ អាយុ ៥០ ឆ្នាំ។
ទាក់ទិនទៅនិងហេតុការខាងលើ បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹក មនុស្ស ចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់ កន្លែង កើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕នាគសមុទ្រ





































