តាកែវ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ មន្រ្តីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ(COVID -១៩)ចំនួន ១៣នាក់ ស្រី០១នាក់ នៅសាលាគុរុកោសល្យក្រុងដូនកែវ និងស្រុកបាទី។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នង ការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំ ណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ព្រមទាំងឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់មន្រ្តីនគរបាល ដែលកំពង់សំរាកព្យាបាលជំងឺកូវីដ (covid-១៩)នៅសាលាគុរុកោសល្យក្រុងដូនកែវ
ចំនួន១១ នាក់ និងនៅស្រុកបាទីចំនួន០២នាក់ស្រី០១នាក់ ក្នុងម្នាក់ៗទទួលបានមីចំនួន០២កេស ទឹកបរិសុទ្ធ០១កេស ម៉ាស់០១ប្រអប់ ជេល០១ដបនឹងទឹកត្រីមួយយួរ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ក៏បានណែនាំជំរុញឲ្យបន្តការចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល និងជាពិសេសអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ (៣កុំ ៣ការពា) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ៕





































