ស្រ្តីវ័យចំណាស់ម្នាក់ឃើញអាកុលក្នុងដបស្មានថា ស្រា .សរ.យកមកផឹកអាការ:មិនស្រួលដួលថ្ងារក្រោយក្បាលបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

កំពង់ធំ=ស្រ្តីវ័យចំណាស់ម្នាក់ជាមនុស្សញៀនស្រាទៅលេងផ្ទះក្មួយនៅភូមិអាចារ្សលាក់ឃើញអាកុលនៅក្នុងដបក្រោមគ្រែគិតថាស្រា.ស.យកមកផឹកអស់១ដបទោះជាក្មួយស្រែកប្រាប់ថា អាកុលទេក៏នៅតែមិនស្តាប់ ផឹករហូតអស់១ដប ក៏អាការ:មិស្រួលវិលមុខ ដួលបោកក្បាលថ្ងារក្រោយបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តងហេតុការណ៍នេះសម្ថកិច្ចដឹងហេតុនៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021 វេលាម៉ោង 8;00 នាទីព្រឹក  នៅចំណុចផ្ទះរបស់ឈ្មោះកែន  ចន្ថា ភេទស្រី អាយុ 52 ឆ្នាំ​  ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ

  – សពជនរងគ្រោះឈ្មោះគុយ មី ភេទស្រី អាយុ 73 ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិរន្ទះ  ឃុំទំរីង  ស្រុកសណ្ដាន់  ខេត្តកំពង់ធំ។

   + តាមការបំភ្លឺពីឈ្មោះមិញ លាត​ ភេទ ស្រីអាយុ 25 ឆ្នាំជាកូនបង្កើតរបស់សព

បានបញ្ជាក់ថា៖នៅថ្ងៃ​ទី15 ខែកក្កដា​ឆ្នាំ2021គាត់និងម្តាយឈ្មោះ​ គុយ​ មី​ ( សព ) បានមកលេងក្មួយស្រីឈ្មោះ​ ធួន​ ស្រីឡី​ អាយុ16ឆ្នាំ​ ដែល​មកស្នាក់នៅរៀនសូត្រនៅផ្ទះរបស់ឈ្មោះកែន  ចន្ថា ភេទស្រី  នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់

ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់​។ ជាក់ស្ដែងនៅថ្ងៃទី 17 ខែឆ្នាំដដែល

វេលាម៉ោង 8:00 ព្រឹក គាត់បានឃេីញម្ដាយ(សព)​ ដេីរទៅយកទឹកអាកុលដែលច្រកក្នុងដបទឹកសុទ្ធចំណុះកន្លះលីត្រ​ ដែលទុកនៅក្រោមគ្រែមកកាន់​ ឃេីញដូច្នោះគាត់បានស្រែកប្រាប់ថាកុំផឹក​ អាកុលទេប៉ុន្តែ​ម្តាយគាត់មិនស្តាប់​ ដោយសារគាត់ញៀនស្រាហើយគាត់ក៍លេីកផឹកអស់ចំនួន​០១ដប  ភ្លាមនោះបណ្ដាលឱ្យគាត់ចុកឆ្អល់បែកពពុះមាត់  ឃើញដូច្នេះឈ្មោះកែន ចន្ថា​ ជាម្ចាស់ផ្ទះបានរាយការណ៍ជូននគរបាលប៉ុស្តិ៍  និងបានទាក់ទងរាយការណ៍ជូនពេទ្យមណ្ឌលសុខភាពមកជួយសង្គ្រោះ ក្នុងពេលនោះជនរងគ្រោះមានអាការ:មិនស្រួលខ្លួនខ្លាំងបានក្រោកដេីរចេញពីអង្រឹងហើយដួលផ្ងាក្រោយបោកក្បាល​លើការ៉ូឡា​ដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយទទួលពត៌មានកម្លាំងជំនាញអធិការដ្ឋាន  ប៉ុស្តិ៍រដ្ឋបាល  គ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដីចុះទៅដល់កន្លែងកើតហេតុ និងសាកសព។

  – ការពិនិត្យ: សពមានស្លាកស្នាមមុខរបួសបែកក្បាលផ្នែកខាងក្រោយ​ហូរឈាម ចំនួន០១កន្លែងរាងមូល

ទំហំ ១ ស.ម x ០ ៩ ស.ម   ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

សម្ថកិច្ចជំនាញសន្និដ្ឋាន: តាមការស្រាវជ្រាវជំវិញកន្លែង កើតហេតុ  និងសាកសព  ឃើញថាជនរងគ្រោះស្លាប់ដោយសារកំរិតជាតិអាល់កុលធ្ធន់ធ្ងរ និងដួលបោកក្បាលមកក្រោយបណ្តាលឲ្យស្លាប់។សាកសពសម្ថកិច្ច បានប្រគល់​សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យ​តាម​ប្រពៃណី​។