អាវុធហត្ថ​បន្ទាយមានជ័យ​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត និង​ប្រើប្រាស​គ្រឿងញៀន​ទៅ​តុលាការ ​​

0

​ ​បន្ទាយ​មាន​ជ័​យៈ ជនសង្ស័យ​៣​នាក់ ជា​តៃកុង និង​ព្រូឡាន ដែល​រំលោភ​លើ​សេចក្តីទុកចិត្ត​លើ​ថៅកែ និង​ប្រើប្រាស​គ្រឿងញៀន ត្រូវបាន​អាវុធហត្ថ​បន្ទាយមានជ័យ​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៤ សីហា ២០១៤ ។​ ​លោក ស្រួយ ប៉ែន ប្រ​ធា​ម​ប​ន្ទីរ​ស្រាវជ្រាវ និង​យុ​ត្តិ​ធ​ម៍​រាជ​អា​វុ​ហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យ​ទាំង​បីនាក់​រួមមាន​ឈ្មោះ លឹម សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ ឈ្មោះ សុខ វ៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ព្រូ និង​ឈ្មោះ យ៉ា ទីណា ភេទ​ប្រុស អាយុ​១៦​ឆ្មាំ ត្រូវបាន​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃទី​១២ សីហា ២០១៤ នៅ​និង​កា​រ៉ា​ស​ឡាន​មួយកន្លែង​ក្នុង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត photo

ការឃាត់ខ្លួន​នេះ​ធ្វើឡើង បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ពី​ឈ្មោះ យ៉ែម សារឿន ជា​ម្ចាស់​ការដ្ឋាន​កិន​ថ្មរ នៅ​ភ្នំ​ធំ បានដាក់​ពាក្យបណ្តឹង​អោយជួយ​ស្រា​ជ្រាវ​រក តៃកុង និង​ព្រូ​រថយន្ត​ដែល​លោក​បាន​បញ្ជា​អោយ​យក​ឡាន​បែន​កង​១០ ដឹក​ថ្ម​ទៅ​ម៉ូយ​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១១ សីហា ២០១៤ ស្រាប់តែ​ជន​ទាំង​២​នេះ ក្រោយ​ដឹក​ថ្មរ​ប្រគល់ និង​យកលុយ​ពី​គេ​រួច ក៏​បាត់​ដំណឹង​ជាមួយ និង​រថយន្ត​មិនអាច​ទំនាក់ទំនង​បាន​បន្ទាប់ពី តៃកុង​រថយន្ត បាន​តេ​ទូរស័ព្ទ​ប្រាប់​ថៅកែ​ថា រថយន្ត ខូច​បែក​ធុង​ទឹក​ហើយ​ថៅកែ បានអោយ​យកទៅ​ធ្វើ​នៅ​កា​រាស​ឡាន នៅ​ផ្លូវ​លេខ​៤ ក្នុង​ក្រុង​សិរីសោភ័ណ តែ​បែរជា​មិនឃើញ ។

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ និង​រកឃើញ​រថយន្ត​នៅ​ឯកា​រាស​ធ្វើ​ឡាន​មួយ​នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​វិញ ។ ​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ លឹម សុភា បាន​សារភាពថា ក្រោយ​យក​ថ្ម​ទៅអោយ​ម៉ូយ​រួច គេ​បាន​បបួល​ព្រូ និង​ជន​ម្នាក់ទៀត មិន​ដឹងអី ទៅ​ដើរលេង​នៅឯ​ក្រុង​ប៉ោយប៉ែត ដោយ​យកលុយ​ថ្លៃ​ថ្ម​ចំនួន​៣៥០ ដុល្លា ចេញថ្លៃ​ជួសជុល​រថយន្ត​ចំនួន ៩៥​ដុល្លា ហើយ​អោយ​ម្តាយ​គេ ១៥០​ដុល្លា និង​៥០​ដុល្លា​ទៀត ប្រ​គុល​អោយ​ថៅកែ សល់​ប៉ុន្មាន គេ​បាន​យកទៅ​ស៊ីចាយ និង​ទិញ​ថ្នាំជក់ ។ ​ដោយ​យោងតាម​ពាក្យបណ្តឹង និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។