រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាស ពុំមានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នោះទេ ខណៈមានអ្នកជាសះស្បើយចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន ១៤នាក់ ស្រី ៦នាក់ នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១។
គតិត្រឹមម៉ោង ៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤៥៩នាក់ ស្រី ២០៦នាក់ ករណីផ្ទុកកូវីដ-១៩ ចំនួន ១នាក់ អ្នកជាសះស្បើយ ៣៥៣នាក់ ស្រី ១៦៦នាក់ និងកំពុងសម្រាកព្យាបាល ១០៥នាក់ ស្រី ៤០នាក់៕





































