រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ២នាក់ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។
គិតត្រឹមល្ងាចថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៤០៦នាក់ ស្រី ១៧៨នាក់ កុមារី ២២នាក់ ជាសះស្បើយ ១៩៦នាក់ ស្រី ៨០នាក់ កុមារី ១៣នាក់ និងស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាល ២០៩នាក់ ស្រី ៩៨នាក់ និងកុមារី ៩នាក់៕





































