រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៩៤នាក់ ២៣នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ១៧១នាក់ នាំចូលពីប្រទេសថៃ និងជាសះស្បើយ ៣៣នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
គិតត្រឹមម៉ោង៥ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣ពាន់ ៤៨៧នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣ពាន់ ២៣២នាក់ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២៥៥នាក់ អ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៦២២ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២ពាន់ ៨៥៧ នាក់ និងមានអ្នកស្លាប់ចំនួន ០៨នាក់៕





































