កំពង់ធំ=ស្រ្តីវ័យចំណាស់ម្នាក់មានជំងឺរាំរៃធ្លាក់ចូលបន្ទប់អាងទឹកអនាម័យបណ្តាលឲ្យស្លាប់។ដឹងហេតុថ្ងៃទី២២ ខែកក្កដា ២០២១វេលាម៉ោង១៦ និង០០នាទី នៅចំនុចភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ។
– ជនរងគ្រោះឈ្មោះ មាស ហេង ភេទស្រី អាយ៦៤ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ។
+ អំពីរឿងហេតុ: តាមការបំភ្លឺរបស់សាក្សីឈ្មោះប៊ូ អៀត ភេទស្រីអាយុ៥៦ឆ្នាំ នៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធ៍បានអោយដឹងថាកាលពីថ្ងៃទី២២,កក្កដា,២០២១វេលាម៉ោង១៤,២០នាទីគាត់បានដើរទៅលក់បន្លែនៅតូបរបស់គាត់នៅក្បែរក្លោងទ្វាវត្តអណ្តូងពោធ៍ដោយដើរតាមមុខផ្ទះឈ្មោះមាស ហេង( សព )ស្រាប់តែគាត់បានឃើញនឹងលឺកូនប្រុសជនរងគ្រោះស្រែកថាម៉ែរបស់វាបាស់ជើងឡើងលើនៅក្នុងទឹកអាងបង្គន់ លឺដូច្នេះគាត់រត់ទៅមើលឃើញឈ្មោះមាស ហេង (សព ) នៅក្នុងអាងបង្គន់ជើងឡើងលើក្បាលច្រមុចចូលក្នុងទឹកអាងដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
+ក្រោយទទួលបានពត៌មាន : កំលាំងជំនាញអធិការដ្ឋាន កំលាំងប៉ុស្តិ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ គ្រូពេទ្យ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសព ។
+ ការពិនិត្យ: សពមានស្លាកស្នាមពកថ្ងាសមួយកន្លែងដោយសារប៉ះទង្គិចវវត្ថុរឹង បាតអាង។
+ សន្និដ្ឋាន: តាមការពិនិត្យកន្លែងកើតហេតុ និង សាកសព យើងសន្និដ្ឋាន សពស្លាប់ដោយសារជនរងគ្រោះជាមនុស្សមានជំងឺរាំរៃធ្លាក់ទឹកអាងបន្ទប់អនាម័យបណ្តាលឲ្ស្លលង់ស្លាប់ មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។
+ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។





































