ជនសង្ស័យជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់ខ្លូនដោយសមត្ថ កិច្ចប៉ូលិសពាក់ព័ន្ធករណី ចិន ជំរិតចិនដូចគ្នា

ខេត្តព្រះសីហនុ៖ ជនសង្ស័យជនជាតិចិនចំនួន៤ នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិស ស្នងកាដ្ឋាននគបាលខេត្ត ព្រះ សីហនុធ្វើការចាប់ខ្លូនបានភ្លាមៗ ក្រោយពេលពួកគេបានធ្វើសកម្មភាពចាប់ ជំរិតជនជាតិចិនដូចគ្នាដាក់ចូលក្នុង រថយន្ត។
ជុំវិញករណីនេះស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង ១៦ និង៤០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយតាមវិទ្យុ ទាក់ទង មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRA DO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ដេញតាមចាប់ រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យ ជាជន ជាតិចិន ០៤នាក់ និងរំដោះបានជនរងគ្រោះ ០១នាក់ មានឈ្មោះZHANGTAOភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរបើកកន្លែងផលិតទឹកបរិសុទ្ធ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងពញរះសីហនុ ខេត្តព្រះសីហនុ ។
ចំណែកជនសង្ស័យទាំង ០៤នាក់ មានឈ្មោះ ១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិ ចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។២ឈ្មោះJIAYONGSHENGភេទប្រុសអាយុ៤៥ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាដកលិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 ។
បច្ចុប្បន្ន ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុបានកំពុងបន្តនីតិវិធី ទៅតាមច្បាប់៕នាគសមុទ្រ