រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤១នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ១២នាក់ នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១

រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤១នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ១២នាក់ នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៤៤៧នាក់ ស្រី ២០២នាក់ កុមារី ២២នាក់ ជាសះស្បើយ ២០៨នាក់ ស្រី ៨៦នាក់ កុមារី ១៣នាក់ និងស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាល ២៣៨នាក់ ស្រី ១១៦នាក់ និងកុមារី ៩នាក់៕