ជនសង្ស័យ​ម្នាក់ ចូល​លួច វិទ្យុ​ទា​ក់ទង់ និង​ទូរស័ព្ទ របស់​គេ​ត្រូវ​គេ​ចាប់បាន ប្រគល់ឲ្យ​សមត្ថកិច្ច​

0

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​លូច​សំភារៈ របស់​សន្តិសុខ​ម្នាក់​ព្យាយាម​នៅ​ហាង​លក់ កុំព្យូទ័រ ឆាយ ហុក ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​បណ្តាលឲ្យ​រង របួស​យ៉ាងដំណំ ទើប​ចាប់​ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល​ប៉ុស្តិ៍​វាលវង់ ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង ២​នឹង ២០​

នាទី​យប់​ឈានចូល​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៤ ស្ថិតនៅ​មុខ​ហាង​លក់ កុំព្យូទ័រ ឆាយ ហុក ចំណុច​ផ្លូវ​ព្រះសីហនុ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា  ។​
​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ អ៊ុំ វិសាល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បុរស​របរ​និង​ស្នាក់ នៅ​មិន​ពិតប្រាកដ​។ 
 យោង​តាម​ការរៀប រាប របស់​ជនរងគ្រោះ​ជា​សន្តិសុខ​ឈ្មោះ សោម​សាលី អាយុ​២៧​ឆ្នាំ ស្នាក់នៅ សង្កាត់ ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន បានឲ្យដឹងថា មុនពេល​កើតហេតុ​គាត់ បានឃើញ ជនសង្ស័យ​៣​នាក់ បាន​ដើរ​ចូលមក​ក្នុង​កន្លែង​ដែល​គាត់​កំពុង​ព្យាយាម ហើយ​ជនសង្ស័យ​នោះ​ក៏​បាន ធ្វើ​សមក្ម​ភាព​លួច វិទ្យុ​ទា​ក់ទង់ និង​ទូរស័ព្ទ មួយគ្រឿង​ទៀត ហើយ​ក៏​ជនសង្ស័យ​នេះ​ព្យាយាយ​គេចខ្លួន តែ​ដោយ​សន្តិសុខ​ឃើញ​ក៏​ស្រែកឆោ ឡោ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នករត់ម៉ូតូឌុប​ក្បែរ​នោះ នាំគ្នា​ដេញ​ចាប់បាន​ជនសង្ស័យ​ម្នាក់ និង​ជនសង្ស័យ​ពីរ​នាក់​រត់​គេចខ្លួន​បាត់​ស្រមោល ។  ក្រោយមក​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ មក​យក​ជនសង្ស័យ​ម្នាក់​នេះ​ទៅ​សាកសួរ​បន្ត​ទៀត ។​
​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​៧​មករា រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ 
1