ឆក់​ទូរស័ព្ទ​គេ​បាន​ហើយ ស៊យ​ជួប​សមត្ថកិច្ច​ផ្តួល​ម៉ូតូ​រត់​គេ​ខ្លួន​

0

 ភ្នំពេញ ៖ ជនសង្ស័យ ២​នាក់ ក្រោយពី ធ្វើ​សកម្មភាព ឆក់ ទូរស័ព្ទ ពី​នារី​ម្នាក់ បាន​​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ដោយ​សំណាងអាក្រក់ បាន​ជួប​ជាមួយ កម្លាំង​សមត្ថកិច្ច កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ថាន​ប្រទះ​ឃើញ​ក៏​ជិះ​ម៉ូតូ ដេញ​តាម​ធ្វើឲ្យ​ជនសង្ស័យ​ខាងលើ​

ភ័យ​ពេកក៏ ផ្ដូល​ម៉ូតូ​របស់​គេរ​ត់​គេចខ្លួន​បាត់ស្រមោល  កាលពី​វេលា​ម៉ោង​ប្រមាណ​៦ និង​១០ នាទី​
​ល្ងាច ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក​។ 
​សមត្ថកិច្ច​បាន​ដកស្រង់​សាក្សី​នៅ កន្លែង​កើតហេតុ​ថា ជនសង្ស័យ​២​នាក់​បាន ជិះ​ម៉ូតូ​ម៉ាក ហុងដា អូរ​តូ ឃ្លិ​ច ពណ៌​ឈាមជ្រូក លាយ ស ពាក់​ស្លាក​លេខ​ក្លែងក្លាយ ស្វាយរៀង 1F-8355 បាន​ជិះ​ម៉ូតូ​ដេញ​តាម នារី ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា អូរ​តូ អា​យខន ពណ៌ ផ្កាឈូក លាយ ខ្មៅ ពាក់​ស្លាក់ លេខ កណ្តាល 1L-0882 ដែល​កាន់ ទូរស័ព្ទ និយាយ ពេល​ធ្វើដំណើរ​តាម បណ្តោយ ផ្លូវ​កម្ពុជា ក្រោម ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ ខណៈ ហើយ​ជនសង្ស័យ​ខាងលើ ក៏​បាន​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ  ពី​នារី​រងគ្រោះ​បាន​សម្រាច រួ​កក៏    ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​សំណាងអាក្រក់ ទៅ​ប្រទះ​ជា មួយ និង​កម្លាំង​សមត្ថកិច្ច ខណ្ឌ ៧​មករា ដែល​កំពុង​ជិះ ម៉ូតូ ល្បាត​តាម​មូលដ្ថាន ឃើញ​ដេញចាប់ ជន សង្ស័យ នេះ​រហូត​ធ្វើឲ្យ ជន សង្ស័យ​ភ័យ ក៏​ផ្ដួល​ម៉ូតូ របស់ខ្លួន រួច​រត់គេច​បាត់ស្រមោល​ដូច ភ្នែក​បន្ទូល ។  

​សមត្ថកិច្ច ខណ្ឌ ៧​មករា បានឲ្យ​ដឹង​ដែលថា ចំពោះ​ករី​ណ​នេះ មិនមែនជា​ទឹកដី​របស់​គាត់​ទេ ចឹង​គាត់ និង​ប្រគល់ ម៉ូតូ​ជនល្មើស   ខាងលើ​នេះ​ទៅឲ្យ​សមត្ថកិច្ច ប៉ុស្តិ៏​នគរបាល​ដេប៉ូ​៣ ជា​អ្នក​ចាត់កា​បន្ត ។ នារី​រងគ្រោះ​បានឲ្យ​ដឹង​ដែរថា នាង​មាន ឈ្មោះ ដាវ ស្រី​ពេជ្រ អាយុ ១៨​ឆ្នាំ មុខរបរ​នៅ​ធ្វើការ ស្នាក់ នៅ ផ្ទះ​លេខ ៤២ ផ្លូវលំ ក្រោយ វិទ្យាល័យ ១០០​ខ្នង់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ  ហើយ​នាង​ក៏បាន បាត់ បង់ ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក LG អេស​180 មួយគ្រឿង ដែរ បច្ចុបន្ន​នាង​បាន​ដាក់ពាក្យ​ប្តឹង​នៅ ប៉ុស្តិ៏​នគរបាល​ដេប៉ូ​៣ ដើម្បី​ឲ្យ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​

1