ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​កែង​របួសធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់​

0

ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មក​ដល់​ចំណុច​ផ្លូវ​កែង ក៏​បត់​ឆ្វេង​ជិះ បញ្ច្រាស់​ផ្លូវ​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ឆា​លី​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ក៏​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​យុវជន​២​នាក់​រង​របួសធ្ងន់​និង​ស្រាល​ម្នាក់​។ ហេតុការណ៍​នេះ​បាន​

កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៤​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​កែង​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដ​ម​កែង​ផ្លូវ​លេខ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឆា​លី ព​ណ៍ស ពាក់​ស្លាក​លេខ គ​៩៩៩៤ ភព​១ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ នរោត្ដម ក្នុង​ល្បឿន យ៉ាង​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ ស៊ុយ ស៊ូ​គី​ស្មាស់​វី ពណ៍​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-7064 ជិះ​ដោយ​យុវជន ម្នាក់​ធ្វើ ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៦០ ទិសដៅ​ពី​លិច​ទៅ​កើត​ហើយក៏​បាន​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ ព្រះ​នរោត្ដម ជិះ​បញ្ច្រាស់ ក៏​បាន​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​យុវជន​២​នាក​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​រង របួសស្រាល ។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាមៗ និង​បាន​បញ្ជូន ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។ បើតាម​សម្ដី​រៀបរាប់​របស់​យុវជន​រងគ្រោះ​ឈ្មោះ បញ្ញា អាយុ​១៨​ឆ្នាំ​រង​របួសស្រាល​បានអោយដឹង​ថា​រូបគេ​និង​មិត្ត​ភ័ក្តិ​ម្នាក់ទៀត​ឈ្មោះ រស្មី អាយុ​១៩​ឆ្នាំ ជិះ​ម៉ូតូ ឆា​លី​ចេញពី​កន្លែង​ធ្វើ​ការលក់​គ្រឿង​សមុទ្រ​ក្បែរ​ឌ្រី​ម​ឡែ​ន ធ្វើដំណើរ​ទៅ​ផ្ទះ​ម្ដុំ​ផ្សារ ដើមថ្កូវ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់​វី​បញ្ច្រាស់​ផ្លូវ​ក៏​បុក​គ្នា​ចំ​ពេញទំហឹង​តែម្ដង​។ ចំណែក​យុវជន​ជិះ​ម៉ូតូ​ស្មាស់​វី​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​ព្រោះ​រងរបួស​ធ្ងន់ សន្លប់ ស្ដូក ស្ដឹង ។​
 ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ ទាំង​២​គ្រឿង​ទៅ​រក្សា ទុក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ជា​ក្រោយ​៕​

1