ជនជាតិចិន៣៦នាក់និងខ្មែរចំនួន២នាក់ ត្រូវបានចាប់ខ្លូននៅលើនាវាមួយគ្រឿងសង្ស័យ ឆ្លងដែនខុសច្បាប់

ខេត្តព្រះសីហនុ៖លោកវរៈសេនីយ៏ឯក ឌឹម សំបូរ ប្រធានអង្គភាពបទល្មើសលើផ្ទៃសមុទ្រ បានអោយដឹងថានៅ វេលាម៉ោងប្រមាណ១៨និង២០យប់ថ្ងៃទី២៤កក្កដាឆ្នាំ២០២១អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រធ្វើការឃាត់ខ្លួនជនជាតិចិន៣៦នាក់និងខ្មែរចំនួន២នាក់ និង នាវាមួយគ្រឿង នៅត្រង់ចំណុចនិយាមការ.១០.៣៥.១០៣. ២២.៥០០ស្ថិតក្នុង ដែនដី កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

  បច្ចុប្បន្នមនុស្សចំនួន៣៨នាក់ខាងលើក្នុងនោះស្រ្តី ១នាក់ត្រូវបានបញ្ជូនខ្លូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដើម្បីចាត់ការបន្ត ពាក់ព័ន្ធបទល្មើសឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុង សន្លឹម ក្រុងកោះរ៉ុងខេត្តព្រះសីហនុដោយខុសច្បាប់៕នាគសមុទ្រ