ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនហើយបានជ្រុលទៅ បុកចំពីក្រោយរ៉ឺម៉កម៉ូតូកង់បីដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យខ្ទាតរ៉ឺម៉កម៉ូតូកង់បីទៅមុខនិងបានកិនពីលើប៉ារ៉ាស់ឃាំង របស់ផ្សារទំនើប អ៊ី អន ក្នុងនោះអ្នកបើកម៉ូតូទៅបុករ៉ឺម៉កម៉ូតូកង់បីរងរបួស
បែកមុខបែកមាត់ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខទាំងស្រុង។ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១០ និង៣០នាទីយប់នៅចំណុចខាងក្រោយរផ្សារទំនើប អីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខតាកែវ1C-5793 ជិះដោយបុរសពីរនាក់ត្រឡប់មកពីផឹកស៊ី នៅកោះពេជ្រ រួចធ្វើដណើរត្រឡប់មកផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចក្រោយរផ្សារទំនើបអ៊ី អន ក៏បានជិះទៅបុក ពីក្រោយរ៉ឺម៉កម៉ូតូកង់បី ដែលចតនៅលើចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឱ្យខ្ទាតរ៉ីម៉កម៉ូតូទៅមុខហើយរ៉ីម៉កម៉ូតូបានកិនពីលើប៉ា រ៉ាស់ឃាំងផ្លូវ របស់ផ្សារទំនើប អ៊ី អន ក្នុងនោះអ្នកបើកម៉ូតូរងរបួសបែកមុខបែកមាត់និង ម៉ូតូខ្ទេចមួយកំណាត់មុខ ចំណែករ៉ីម៉កម៉ូតូកង់បី ខូតខាតខាងក្រោយបន្តិចបន្ទួច។
បន្ទាប់ពីកើតហេតុគេឃើញភាគីទាំងពីរបានធ្វើ ការសម្រួលគ្នាដោយភាគីខាងរ៉ីម៉កម៉ូតូកង់បី ទាមទារសងការខូចខាតចំនួន៤០០ដុល្លារ ហើយភាគីម៉ូថាចាំទូរស័ព្ទទៅបងប្អូនឱ្យមកដោះស្រាយ ។ បន្តិចក្រោយមកគេឃើញមនុស្សប្រុសស្រី២នាក់ ដែលជាបងប្អូនខាងភាគីម៉ូតូបានបើករថយន្តមកដល់ កន្លែងកើតហេតុរួចស្ត្រីដែលជិះក្នុងរថយន្តបានចុះពិលើរថយន្តមានភាពស្រវឹងស្រាបានមកស្រែកឡូឡានិងដេញអ្នកកាសែតមិនឱ្យថតរូបដោយ មិនព្រមធ្វើកាសម្រមសម្រួលគ្នាជាមួយភាគីរ៉ីម៉កម៉ូទេបែជាចូលទៅក្នុងរថយន្តផឹកប៊ីយ៊ែមួយកំបុងហើយចេញមកស្រែកឡូឡា ដាក់គេដាក់ឯងទៀត ដែលធ្វើឱ្យភាគីខាងរ៉ឺម៉កម៉ូតូលែងចង់ធ្វើការសម្របសម្រួលជាមួយ។
ក្រោយពីកើហេតុម្ចាស់ម៉ូតូកង់បីលែងចង់សម្របសម្រួលដោយសាមិនពេញចិត្តនិងទង្វើរបស់បងប្អូនខាងម៉ូតូដែលមកដល់មិនបានប្រើសំដីដោះស្រាយតែបែរជាប្រើសំដីប្រមាទមើលងាយគេទៅវិញ ហើយម្ចាស់ម៉ូតូរម៉កកង់បីបានអោយសមត្ថកិច្ចយកម៉ូតូទាំងពីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។




































